2026-03-10 11:39
14

តាមជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយនៅថ្ងៃទី 9 ខែមីនា ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទរយៈពេលមួយម៉ោងជាមួយ លោក Donald Trump ដែលធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់ទីក្រុងវ៉ាស៊ីនតោន។ ការហៅនេះផ្តោតសំខាន់លើជម្លោះនៅអ៊ីរ៉ង់ និងអ៊ុយក្រែន ព្រមទាំងស្ថានភាពនៅវ៉េណេស៊ុយអេឡា។

អំឡុងពេលកំពុងសន្ទនាគ្នាស្និទ្ធស្នាលសុខៗ លោក ពូទីន បានស្នើខ្លួនទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា លោកចង់ជួយប្រធានាធិបតីអាមេរិកដោះស្រាយជម្លោះនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែលោក ត្រាំ បានដាក់មួយម៉ាត់យ៉ាងចុកទៅ ពូទីន វិញថា រុស្ស៊ីគួរតែផ្តោតលើការបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែនប្រសើរជាង។

លោក ត្រាំ និយាយថា៖ «លោកពូទីនចង់ខ្ចីដៃក្នុងជម្លោះ។ លោក Trump បន្ថែមថា "ខ្ញុំបាននិយាយថា "អ្នកអាចជួយដោយការបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ វានឹងមានប្រយោជន៍ជាង" ៕