អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ដឹងអំពីបន្លែដែលចម្អិនហើយនឹងមានការបាត់បង់សារធាតុចិញ្ចឹមពីបន្លែនោះ ប៉ុន្ដែប៉េងប៉ោះមិនដូចបន្លែដទៃទេ។ ប៉េងប៉ោះដែលចម្អិនហើយអាចបង្កើនសារធាតុចិញ្ចឹមទ្វេដង អស្ចារ្យទេ?
ប៉េងប៉ោះ ជាដំណាំបន្លែដែលស្ថិតក្នុងអម្បូរជាមួយម្ទេស និងដំឡូងបារាំង។ វាមានទំហំពីតូចទៅធំ និងរូបរាងជាច្រើនសណ្ឋានផ្សេងគ្នាអាស្រ័យទៅតាមប្រភេទពូជនីមួយៗ ហើយក្រៅពីមានពណ៍ក្រហមស្រស់ស្អាតនៅពេលវាទុំ ផ្លែប៉េងប៉ោះក៏មានពណ៍ជាច្រើនទៀតដូចជា ទុំលឿង ទុំបៃតង និងទុំទឹកក្រូច និងពណ៍ផ្សេងៗជាងច្រើនទៀត។ មានការសិក្សាមួយ researchers at Cornell University បង្ហាញថា ប៉េងប៉ោះស្រស់សម្បូរវីតាមីនស៊ី ប៉ុន្ដែនៅពេលដែលចម្អិនវីតាមីនស៊ីដែលផ្ទុកត្រូវបានបាត់បង់មួយផ្នែកធំពីប៉េងប៉ោះនោះ យ៉ាងណាមិញសារធាតុ Lycopene ដែលមានក្នុងប៉េងប៉ោះត្រូវបានកើនឡើងប្រមាណជា ១៦៤% ក្រោយពីការចម្អិនរយៈពេល៣០នាទី។
គួរបញ្ជាក់ដែរថា សារធាតុ Lycopene ដែលមានក្នុងប៉ោះប៉ោះ ឬបន្លែផ្សេងៗទៀតមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដែលក្នុងនោះវាក៏ជួយទប់ស្កាត់ និងការពារអ្នកពីជម្ងឺមហារីក ជម្ងឺបេះដូង និងភ្នែកជាដើម។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ជាច្រើនសម្រាប់សុខភាព ពីការញ៉ាំប៉េងប៉ោះជាប្រចាំ៖
១. រក្សាសុខភាពបេះដូងរបស់អ្នក
ផ្លែប៉េះប៉ោះសម្បូរទៅដោយប៉ូតាស្យូម និងសារធាតុ Lycopene ដែលវាមានអត្ថប្រយោជន៍ជួយកាត់បន្ថយការកកស្ទះសសៃឈាមក្នុងរាងកាយ និងជម្ងឺបេះដូងផ្សេងៗ។
២. ជួយសុខភាពភ្នែករបស់អ្នក
ប៉េះប៉ោះផ្ទុកទៅដោយសារធាតុផ្សេងៗដូចជា Lycopene, lutein, beta-carotene ដែលសារធាតុផ្សំទាំងនេះមានអត្ថប្រយោជន៍ថែរក្សាសុខភាពភ្នែករបស់អ្នក និងជួយប្រឆាំងពីការអន់ភ្នែក និងចៀសវាងពីជម្ងឺភ្នែកផ្សេងៗនៅពេលវ័យចំណាស់។
៣. ជួយបង្កើនសុខភាពស្បែករបស់អ្នក
Carotenoids ដែលមាននៅក្នុងប៉េះប៉ោះអាចជួយការពារស្បែករបស់អ្នកបានមួយផ្នែកធំពីកាំរស្មីព្រះអាទិត្យ (UV) និងជួយឲ្យស្បែករបស់អ្នកស្រស់ថ្លា កាត់បន្ថយពីការងាយរលាកស្បែក និងរងប្រតិកម្មផ្សេងៗ។ ការបរិភោគប៉េះប៉ោះដែលចំអិនជាម្ហូបរួច មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ជាងការបរិភោគធម្មតាមួយកម្រិត។
៤. ជួយទប់ស្កាត់ការហូរឈាមច្រើនពីការរងរបួស
ប៉េងប៉ោះសម្បូរទៅដោយវីតាមីនកា(K) ដែលវាមានសមត្ថភាពជួយទប់ស្ដាត់ការហូរឈាមច្រើនចេញពីផ្នែកផ្សេងនៃរាងកាយរបស់យើងពេលមានរបួស និងជួយឲ្យរបួសនោះជាសះស្បើយឆាប់រហ័ស។ វីតាមីនកា ក៏ជួយបង្កើនឆ្អឹងរបស់អ្នកឲ្យរឹងមាំផងដែរ។