ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន និងលោកជំទាវ ចូលក្រាបបង្គំគាល់និងថ្វាយបង្គំលា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទិ២៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅព្រះបរមរាជរវាំង។
នាឱកាសក្រាបថ្វាយបង្គំលារបស់ ឯកអគ្គរាជទូតចិន បញ្ចប់អាណត្តិ ព្រះមហាក្សត្រកម្ពុជា ស្ដេចប្រោសព្រះរាជប្រទានគ្រឿងឥស្សរិយយសជូន ឯកឧត្តម មុនអញ្ជើញត្រឡប់ទៅកាន់មាតុប្រទេសវិញផងដែរ៕