សៀមរាប៖ រឿងរ៉ាវរបស់សង្សារមួយគូរ ដែលធ្លាប់ស្រឡាញ់គ្នារយៈពេលជាច្រើនឆ្នាំ ប៉ុន្តែចុងក្រោយនេះ មនោសសញ្ចេតនារបស់ពួកគេហាក់មានភាពប្រេះឆា ឬអាចមានអ្នកទីបីចូលមកជ្រៀតជ្រែក ទើបឈានដល់ផ្លូវបំបែកភាគីខាងស្រីសុំបែក ប៉ុន្តែភាគីខាងប្រុសមិនព្រម ក៏កើតជាអំពើឃាតកម្មដ៏សាហាវបំផុត នឹកស្មានមិនដល់ បុរសជាសង្សាតបានជិះម៉ូតូចូលទៅចាក់សម្លាប់នារីជាសង្សាក្នុងហាងលក់កាហ្វេជាង ២០កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងបានសម្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្រោយការសម្លាប់នារីជាសង្សារ ជនដៃដល់បានជិះម៉ូតូគេចបាត់ស្រមោល លុះបន្ទាប់មកត្រូវបានគេប្រទះឃើញសម្លាប់អណ្តែតក្នុងទំនប់មួយកន្លែង មានបែកពពុះចេញតាមមាត់ និងច្រមុះ ដោយសង្ស័យមុនពេលលោតសម្លាប់ខ្លួនបុរសជាឃាតករចាក់សម្លាប់អតីតនារីជាសង្សារអាចលេបថ្នាំអស់ច្រើនគ្រាប់ រួចក៏លោតទម្លាក់ចូលទឹកតែម្តង។
រឿងរ៉ាវអំពើឃាតកម្មដ៏សែនសង្វែកខាងលើនេះ បណ្តាញសារព័ត៌មាន សូមធ្វើការលម្អិតព័ត៌មាន ជូនប្រិយមិត្តដូចតទៅនេះ រឿងរ៉ាវដ៍សែនឈឺចាប់របស់ក្រុមគ្រួសារទាំងសងខាង (គ្រួសារឃាតករ និងគ្រូសារជនរងគ្រោះ) នៅក្នុងក្រុងសៀមរាប បានក្លាយជាសោកនាដកម្មដ៏រន្ធត់បំផុត ដែលមិនធ្លាប់កើតឡើងកន្លងមក ព្រោះតែបុរសអតិតសង្សារ បានចាក់ប្រហារលើនារីដែលខ្លួនធ្លាប់ស្រលាញ់គ្មានញញើតដៃជាច្រើនកាំបិត បណ្តាលឱ្យមុតស្ទើរដើមទ្រូង និងពោះ។
ករណីដ៏សែនសង្វែកខាងលើនេះ បានកើតមានឡើង វេលាម៉ោងប្រមាណជាង ៨ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅត្រង់ចំណុច តូបលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិគោគដូង សង្កាត់ទឹកវិល ក្រុងសៀមរាប នៅក្បែរហ្នឹងស្នងការដ្ឋាននគរបាលខេត្តសៀមរាប តែម្តង។ ឃាតករដៃដល់ក្នុងករណីចាក់សម្លាប់អតីតនារីជាសង្សារនោះ មានឈ្មោះ ផាន ជីនី ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាអ្នកឌីសាញ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចិតបន្លែ ធ្វើសកម្មភាពចាក់ទៅលើនារីរងគ្រោះឈ្មោះ វណ្ណ សុភត្តា អាយុ ២៣ឆ្នាំ មុខរបរ លក់កាហ្វេ និងជានិស្សិតរៀនឆ្នាំទី៤ បច្ចុប្បន្នរស់នៅ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។
ដំណើររឿង៖ មុនពេលកើតហេតុ បុរសអតីតសង្សារនារីរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Z-7786 សំដៅទៅកាន់តូបលក់កាហ្វេរបស់នារីជាសង្សារចូលចាក់លើនារីរងគ្រោះប្រមាណជាង ២០កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តសៀមរាប អន្តរាគមន៍ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។ បន្ទាប់ពីចាក់អតីតសង្សារជនដៃដល់បានជិះម៉ូតូគេចខ្លួននបាត់ស្រមោល សមត្ថកិច្ចបានស្រាវជ្រាវប្រទះឃើញម៉ូតូចតទុកចោល ជាមួយទូរសព្ទដៃ ០១ គ្រឿង ស្បែកជើង ០១ គូរ អាវថ្មី ០១ដុំ និងកាបូបស្ពាយ ០១ នៅក្បែរមាត់ទឹក។ លុះរហូតដល់ម៉ោង ១៣និង២០នាទី ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋ បានរកឃើញសាកសពជនសង្ស័យជាឃាតករ ស្លាប់អណ្តែតនៅក្នុងទឹកស្ទឹងទំនប់អូរការ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប មានស្ថានភាពបែកពពុះមាត់ អាចឃាតករលេចថ្នាំមុន បន្ទាប់មកទើបលោតចូលទឹក ដើម្បីបញ្ចប់ជីវិតរបស់ខ្លួន ដោយសារប្រព្រឹត្តកំហុសធ្ងន់ធ្ងរបំផុត។
តាមប្រភពព័តមាននានា ជុំវិញករណីអំពើឃាតកម្ម អតីតបុរសជាសង្សារចាក់សម្លាប់នារីជាសង្សារ ដោយគ្មានញញើតដៃបែបនេះ គឺអាចផ្តើមឡើងដោយសាររឿងផ្ទៃក្នុងស្នេហារបស់ពួកគេ ត្រូវប្រេះឆាដោយភាគីនារីគ្រោះសុំបែកផ្លូវគ្នា មានអ្នកទីបីចូលមកជ្រៀតជ្រែក ឬបញ្ហាគ្រួសារ ហើយបុរសជាឃាតករមិនព្រមបែក និងមានការឈ្លោះប្រកែកគ្នា រហូតទ្រាំលេងបានកើតមានវិបត្តិស្នេហាមោបាំង គិតខ្លីរៀបគម្រោមសម្លាប់នារីជាសង្សារចោល ដោយគិតថាបើខ្លួនមិនបាននាងធ្វើជាប្រពន្ធក៏គ្មាននណាម្នាក់ បាននាងជាប្រពន្ធដូចគ្នា ទើមឈានដល់កើតមានអំពើសម្លាប់យ៉ាងឃោរឃៅ រួចរត់ទៅលោតទឹកធ្វើអត្តឃាតខ្លួន ដើម្បីដោះស្រាយបញ្ចប់រឿងរ៉ាវស្នេហា ដ៏ស្មុកស្មាញមួយ ប៉ុន្តែអ្នកដែលមានវិបដិសារី និងសោកស្តាយបំផុត គឺក្រុមគ្រួសារទាំងសងខាង មិនគួរមានរឿងដល់ថ្នាក់សោះ។
បច្ចប្បន្នរឿងរ៉ាវគូរសង្សាមួយនេះ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយពួកគេបានលាចាកលោទាំងពីរនាក់ ហើយពេលនេះ ក្រុមគ្រួសារទាំងសងខាងកំពុងរៀបចំធ្វើបុណ្យតាមគន្លងប្រពៃណី។ ក្រុមការងារយើងក៏សូមចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រមនេះ ជាមួយក្រុមគ្រួសារជនរងគ្រោះផងដែរ និងសូមដួងវិញ្ញាណខ័ន្ឌរបស់គេទៅកាន់សុខគតិភព៕