ឥណ្ឌា៖ កាលពីឆ្នាំមុន ឥណ្ឌាបានរុញច្រានប្រទេសចិនឲ្យក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។
ជាមួយនឹងមនុស្សជិត ១.៤៥ ពាន់លាននាក់ ឥឡូវនេះតើអ្នកគិតថាប្រទេសនេះនឹងស្ងប់ស្ងាត់ក្នុងការមានកូនដែរឬទេ?
ពេលនេះ មេដឹកនាំនៃរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា កំពុងតែស្វែងរកការលើកទឹកចិត្ត ដោយលើកឡើងពីអត្រាមានកូនទាប និងចំនួនប្រជាជនដែលមានវ័យចំណាស់។ ហើយរដ្ឋក៏បានលុបចោលនូវ “គោលនយោបាយកូនពីរនាក់” របស់ខ្លួនថែមទៀតផង។
អត្រានៃការមានកូនរបស់ឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង។
ដោយអត្រានៃការមានកូនបានធ្លាក់ចុះក្រោមកម្រិតជំនួសនៃកំណើតពីរ សម្រាប់ស្រ្តីក្នុង ១៧ រដ្ឋ និងដែនដីចំនួន ២៩ (កម្រិតជំនួសគឺជាកម្រិតមួយ ដែលការកើតថ្មីគឺគ្រប់គ្រាន់ដើម្បីរក្សាចំនួនប្រជាជនដែលមានស្ថិរភាព)។
រដ្ឋចំនួនប្រាំភាគខាងត្បូងនៃប្រទេសឥណ្ឌា បានដឹកនាំការផ្លាស់ប្ដូរប្រជាសាស្រ្តរបស់ប្រទេសឥណ្ឌា ដោយសម្រេចបាននូវភាពមានកូនកម្រិតជំនួសបានល្អនាំមុខរដ្ឋដទៃផ្សេងៗទៀតផងដែរ។
អត្រាមានកូននៅក្នុងរដ្ឋទាំងនេះ ត្រូវគ្នាឬតិចជាងបណ្ដាប្រទេសនៅអឺរ៉ុបជាច្រើន។
ប៉ុន្តែរដ្ឋទាំងនេះ កំពុងតែបារម្ភថាការផ្លាស់ប្ដូរប្រជាសាស្រ្តរបស់ប្រទេសឥណ្ឌា ជាមួយនឹងចំណែកនៃចំនួនប្រជាជនខុសគ្នារវាងរដ្ឋ អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់តំណាងនៃការបោះឆ្នោត និងការបែងចែកអាសនៈសភារបស់រដ្ឋនិងប្រាក់ចំណូលសហព័ន្ធ។
ពេលនេះបញ្ហាប្រឈមដ៏សំខាន់របស់ប្រទេសឥណ្ឌាគឺ ការធ្លាក់ចុះនៃអត្រាក្នុងការមានកូន ខណៈពេលដែលប្រទេសមួយចំនួនដូចជា ប្រទេសបារាំង និងស៊ុយអែតបានចំណាយពេលរហូតដល់ទៅ ៨០ ឆ្នាំ រៀងៗខ្លួនដើម្បីបង្កើនចំនួនប្រជាជនវ័យចំណាស់របស់ពួកគេទ្វេដងពី ៧ ភាគរយ ទៅ ១៤ ភាគរយ ហើយឥណ្ឌាត្រូវបានគេរំពឹងថានឹងឈានដល់ដំណាក់កាលដ៏សំខាន់នេះដែរ ក្នុងរយៈពេលត្រឹមតែ ២៨ ឆ្នាំប៉ុណ្ណោះ។