2025-01-25 13:37
74

ថៃ៖ ក្រុមឧស្សាហកម្មបាននិយាយថា អាជីវកម្មថៃត្រូវបានគេរំពឹងថានឹងទទួលរងនូវការខាតបង់រហូតដល់ទៅមួយពាន់លានបាត (29.5 លានដុល្លារអាមេរិក) ដោយសារតែការហាមឃាត់របស់ប្រទេសចិនទៅលើការនាំចេញស្ករស និងការនាំចេញម្សៅចម្រុះពីប្រទេសអាស៊ីអាគ្នេយ៍ ព្រោះតែការដឹកជញ្ជូនត្រូវបានជាប់គាំងនៅក្នុងកំពង់ផែចិន នេះបើតាមការចេញផ្សាយពីគេហទំព័រ Bangkok Post ។

ប្រទេសចិនបានផ្អាកការនាំចូលទឹកស៊ីរ៉ូ និងម្សៅចម្រុះពីប្រទេសថៃ ដែលជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោកកាលពីខែធ្នូ ដោយសារការព្រួយបារម្ភអំពីអនាម័យរបស់រោងចក្រក្នុងប្រទេសនេះ។

លោក Todsaporn Ruangpattananont ប្រធានសមាគមផលិតផលស្ករថៃបានប្រាប់សារព័ត៌មានរ៉យទ័រថា "ពីដំបូង លោកបានធ្វើការប៉ាន់ប្រមាណការខូចខាតពី 300 លានទៅ 400 លានបាត ប៉ុន្តែឥឡូវនេះវាមានចំនួនមួយពាន់លានទៅហើយ" ។ 

លោក Todsaporn ដែលសមាគមតំណាងឱ្យរោងម៉ាស៊ីនស្ករចំនួន 44 ដែលផ្គត់ផ្គង់ជាចម្បងដល់ប្រទេសចិនបាននិយាយថា លោកបានសរសេរលិខិតមួយទៅកាន់រដ្ឋាភិបាលថៃដើម្បីពន្លឿនការចរចាជាមួយអាជ្ញាធរចិន។ 

បើយោងតាមក្រុមហ៊ុនសេវាកម្មខ្សែសង្វាក់ផ្គត់ផ្គង់ Czarnikow បានឱ្យដឹងថា ប្រទេសថៃគឺជាអ្នកផ្គត់ផ្គង់ស្កររាវដ៏សំខាន់របស់ប្រទេសចិន កាលពីឆ្នាំមុនជាមួយនឹងការនាំចេញជាង 1.2 លានតោន។ 

ហើយការហាមឃាត់នេះបានថ្លឹងថ្លែងលើតម្លៃសកលនៅដើមខែនេះ ជាមួយនឹងអនាគតស្ករសទៅលើការផ្លាស់ប្តូរ ICE នៅកម្រិតទាបបំផុតក្នុងរយៈពេលបីឆ្នាំ។ 

បន្ថែមពីនោះលោក Todsaporn បានបន្តថា លោកជឿថាហេតុផលមួយសម្រាប់ការហាមឃាត់នេះ គឺដោយសារតែអាជ្ញាធរចិនកំពុងស្វែងរកការការពារអ្នកផលិតស្ករសក្នុងស្រុក ដោយសារតែការកើនឡើងនៃការនាំចូលពីប្រទេសថៃ។

ពាក់ព័ន្ធជាមួយនឹងការហាមឃាត់នេះ មន្ត្រីថៃបាននិយាយកាលពីសប្តាហ៍មុនថា អាជ្ញាធរចិនបានស្នើឱ្យប្រទេសថៃ ត្រួតពិនិត្យរោងចក្រជាច្រើនរបស់ខ្លួនមុនពេលបើកការចរចាដើម្បីលុបចោលការហាមឃាត់នេះ ដោយសារតែការព្រួយបារម្ភអំពីអនាម័យរោងចក្រ។ក្នុងនោះមន្ត្រីថៃពីរនាក់ក៏បានប្រាប់សារព័ត៌មានរ៉យទ័រដែរថា រដ្ឋាភិបាលបានបញ្ជូនបញ្ជីរោងចក្រថៃដែលមានអាជ្ញាប័ណ្ណពីរដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) រួមជាមួយនឹងព័ត៌មានលម្អិតនៃបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារដែលមានស្រាប់ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី 14 ខែមករា នេះមកម្ល៉េះ។

ប្រសិនជាការហាមប្រាមនេះមិនត្រូវបានដកចេញទេ វាអាចកាត់បន្ថយតម្រូវការស្ករសថៃបានមួយលានតោននៅឆ្នាំនេះ ដែលជាចំនួនដូចគ្នាដែលត្រូវបានប្រើក្នុងការផលិតទឹកស៊ីរ៉ូស្ករ និងម្សៅលាយល្បាយនៃជាតិស្ករ និងគ្រឿងផ្សំអាហារផ្សេងទៀតកាលពីឆ្នាំមុននេះបើយោងតាមលោក Todsaporn បានបញ្ជាក់។ លោកបានបន្ថែមថា៖ «វាពិតជានឹងប៉ះពាល់ដល់តម្លៃក្នុងស្រុក។

 «យើងនឹងមិនទិញស្ករបន្ថែមទៀតទេ ព្រោះឃ្លាំងរបស់យើងមានស្ករច្រើនហើយ»។