
បាត់ដំបង៖ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ៖ «ដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថានទម្ងន់ទោស» បរិមាណគ្រឿងញៀនច្រើនលើសលប់ រួចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនិតិវិធី។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានឱ្យដឹងថា ជនត្រូវចោទដែលសមត្ថកិច្ចតាមដីការបស់ សាលាដំបូងខេត្តបាត់ដំបង ពីបទ៖ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅចំណុច ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹថថា ជនត្រូវចោទមានឈ្មោះ ហម រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅភូមិគគីរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំពោះការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៥៦ តព្រ/២៥ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ពីបទ៖ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» (ស្ថានទម្ងន់ទោស បរិមាណគ្រឿងញៀនច្រើនលើសលប់) ដែលប្រព្រឹត្តនៅចំណុចភូមិសាស្រ្តខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងក្នុងទឹកដីប្រទេសថៃ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
ចំពោះការការឃាត់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង រួមមាន៖ ទុសសៀ ០១, មានបង់ ចំនួន ០៣ និងគ្រាប់ ចំនួន ៩០ គ្រាប់, ទូរសព្ទដៃ ចំនួន ០២ គ្រឿង។
បច្ចុប្បន្ន ជនត្រូវចោទកំពុងឃាត់ខ្លួននៅការិយាល័យជំនាញបន្តតាមនីតិវិធីសាកសួររួចរាល់ នឹងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់តាមច្បាប់៕