2025-02-02 14:21
14

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវជាតិលេខ២៣ ជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រ​ជា​ពលរដ្ឋបន្ថែមទៀតភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ២៣ (NR23) ដែលមានប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800) បានស្ថាបនាជិតរួចរាល់ ដែលជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ផ្លូវជាតិលេខ២៣ ជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ នៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមមួយកម្រិតទៀត»

គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០%ហើយ។ តាមផែនការគម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ ដោយឆ្លងកាត់ឃុំ ចំនួន ៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង ស្រុកកោះធំ ស្រុកលើកដែក ខេត្តកណ្តាល នឹងត្រូវបញ្ចប់នៅថ្ងៃអំឡុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ ២៣ រួមមាន៖ ការពង្រីកផ្លូវឱ្យមានទទឹងកាន់តែធំ, ការងារសាងសង់ និងជួសជុលដោយចាក់ក្រាលកៅស៊ូ AC, ការរចនាចិញ្ចើមផ្លូវ, ការរៀបចំប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំ ណុចសំខាន់ៗ, ការរៀបចំជើងទេរដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ និងភាតរៈបរិស្ថាន (Climate Friendly) និងការងារថែទាំខួបសម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕