ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តសង្គ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមភ្លាម ខណៈដែលរូបគេបានប៉ុនប៉ងធ្វើអត្តឃាត ជាច្រើនលើក មិនបានសម្រេច ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិរនៅផ្ទះជួលលេខ១៨០ ក្រុម១ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាត ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះ ឈរនៅមុខបន្ទប់ឡៅតឿខាងមុខរួចក៏លោតចុះមកក្រោមប៉ុងប៉ងសម្លាប់ខ្លួន តែមិនស្លាបត្រូវបានក្រុមគ្រួសារហៅរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះកន្លងមកក៏ធ្លាប់បានធ្វើអត្តឃាតដោយចង-ក សម្លាប់ខ្លួនម្ដងរួចមកហើយ តែមិនបានសម្រេចត្រូវបានបងប្អូនឃើញទាន់ ពេលនេះ បានព្យាយាមលោតសម្លាប់ខ្លួនពីជាន់ទីមួយតែមិនបានសម្រេចទៀត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានទទួលបានព័ត៍មានហើយ តែមិនទាន់ដឹងថាពាក់ព័ន្ធនឹងករណីអ្វីនោះទេ រងចាំធ្វើការសួរនាំទៅលើឪពុកម្ដាយជនរងគ្រោះសិន ។ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី៕