2025-02-05 08:55
42

យោងតាមការដកស្រង់តាមគេហទំព័រ AlJazeera ថ្ងៃទី០៥ កុម្ភៈ ២០២៥នេះ មានខ្លឹមសារថា ៖   ក្នុងកម្មវិធីសន្និសីទសារព័ត៌មានបានសួរដេញដោលថា តើលោកត្រាំ រំពឹងថាអ្នកណានឹងរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើជនជាតិប៉ាឡេស្ទីនទាំងអស់ត្រូវបានផ្លាស់ប្តូរទីលំនៅនោះ លោក Trump បាននិយាយថាគឺ "ប្រជាជនពិភពលោក" នឹងរស់នៅទីនោះ។

ត្រាំថា ខ្ញុំគិតថាពិភពលោកទាំងមូល តំណាងមកពីទូទាំងពិភពលោក ពួកគេនឹងរស់នៅទីនោះ  ប៉ាឡេស្ទីនក៏នឹងរស់នៅទីនោះដែរ  មនុស្សជាច្រើននឹងរស់នៅទីនោះដូចគ្នា ។

លោកបន្តថា"មនុស្សដែលត្រូវបានបំផ្លាញទាំងស្រុង ដែលរស់នៅទីនោះឥឡូវនេះអាចរស់នៅដោយសុខសាន្ត ក្នុងស្ថានភាពប្រសើរជាងមុន នឹងអាចរស់នៅដោយសន្តិភាព " មុនពេលលោកត្រាំនិយាយពីផែនការរបស់គាត់ម្តងទៀត ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនទៅកាន់ប្រទេសជិតខាង។

លោកបានបន្ថែមថា “ ខ្ញុំយល់ឃើញថា ទោះបីជាពួកគេនិយាយថាទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ស្តេចនៅហ្ស៊កដានី និង ប្រធានាធិបតីអេហ្ស៊ីប ពួកគេនឹងបើកចិត្តផ្តល់នូវប្រភេទដីដែលយើងត្រូវការ” ។