យោងតាមការដកចេញពីគេហៈទំព័រ Aljazeera នៅថ្ងៃទី០៥ កុម្ភៈ ២០២៥នេះថា លោក Tariq Habash ដែលជាអតីតមន្ត្រីអប់រំអាមេរិក និងបានសុំលាលែងពីតំណែង ក្នុងអាណត្តិដឹកនាំដោយរដ្ឋបាល លោក Biden ជុំវិញការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់ខ្លួនសម្រាប់អ៊ីស្រាអែល ដោយនិយាយលើកឡើងថា៖ សំណើរបស់លោក Trump ក្នុងការរុញជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា គឺជា "ការយល់ព្រមលើការបោសសម្អាតជនជាតិភាគតិច" និងជា "ការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ" ។
លោក Habash ដែលជាសហស្ថាបនិកក្រុមប្រឹក្សាយោបល់ A New Policy បានប្រាប់ Al Jazeera ថា “សហរដ្ឋអាមេរិកគ្មានសិទ្ធិធ្វើជាម្ចាស់តំបន់ហ្គាហ្សា ឬកំណត់អនាគតសម្រាប់ប្រជាជនប៉ាឡេស្ទីនឡើយ ព្រោះនេះមិនមែនជាផ្នែកការទូតទេ ហើយក៏មិនស្ថិតក្នុងចំណាប់អារម្មណ៍របស់អាមេរិកដែរ»។