2025-02-05 14:51
31

បាងកក៖ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ព្រំដែនមួយចំនួនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃមជ្ឈមណ្ឌលឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម។ លោកស្រី Paetongtarn បានការជាសាធារណៈបែបនេះ មុនពេលលោកស្រីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន។

លោកស្រី Paetongtarn បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ មុនទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនថា៖ «ប្រទេសថៃនិងកាត់ផ្តាច់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត នៅតាមបន្ទាត់ព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីកសាយភាយ នៃក្រុមឧក្រិដ្ឋកម្មអនឡាញ ដែលកំពុងតែមានវត្តមានក្បែរព្រំដែនថៃ និងដើម្បីការពារសុវត្ថិភាពពលរដ្ឋថៃ ពីការបោកប្រាស់ផ្សេងៗរបស់ក្រុមឆបោកទាំងអស់នោះ។ លោកស្រីនាយកដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា៖ «អ្វីដែលក្រុមឧក្រឹដ្ឋជនបង្កឡើងកន្លងកន្លងមក បានបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនថៃ និងមុខមាត់ប្រទេសថៃតែម្តង»

កាសែតបាងកកប៉ុស្តិ៍ បានចេញផ្សាយថា៖ «អាជ្ញាធរអគ្គិសនី នៅព្រឹកថ្ងៃពុធនេះ បានកាត់ផ្តាច់ថាមពលដែលខ្លួនកំពុងផ្គត់ផ្គង់ទៅកាន់តំបន់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដោយភាគច្រើនជាមជ្ឈមណ្ឌលឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញ ដែលបោកប្រាស់មនុស្សឲ្យទៅធ្វើការ និងធ្វើទារុណកម្ម ដែលមានមូលដ្ឋាននៅទីនោះ»

ឧបនាយករដ្ឋមន្ត្រី ផូថាម វេឆៃយ៉ាចេលៃ បានថ្លែងនៅយប់ថ្ងៃអង្គារថា៖ «រដ្ឋាភិបាលថៃ និងកាត់ផ្តាច់អគ្គិសនី សេវាកម្មអ៊ីនធឺណេត និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ទៅកាន់តំបន់ចំនួនប្រាំ នៅប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃពុធ ដោយសារតែប្រទេសនេះ បានប៉ុនប៉ងធ្វើឱ្យជនខិលខូច call - centre បោកប្រាស់ ដែលបានក្លាយជាការគំរាមកំហែងដល់សន្តិសុខជាតិយ៉ាងខ្លាំង»