2025-02-21 13:55
16

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai (ភុំថាំ វីឆាយ៉ាឆៃ) នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥  បានចេញសេចក្តីបំភ្លឺថា៖ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរសព្ទសូមទោសភាគីថៃ រឿងប្រាសាទតាមន្តធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។

លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។ 

លោក Phumtham Wechayachai បានបន្ថែមថា «របាយការណ៍មួយចំនួនបានលើកឡើងមិនត្រឹមត្រូវ។ បញ្ហានេះបានបង្កបញ្ហាដល់ភាគីកម្ពុជា ដោយសារគាត់មិនបានធ្វើបែបនេះ។ ព័ត៌មានត្រូវតែផ្អែកលើការពិត»៕