
ភ្នំពេញ៖ អាកាសចរណ៍ស៊ីវិលកម្ពុជា បានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ជួយសង្គ្រោះជនរងគ្រោះនៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ចាប់ផ្តើមពីម៉ោង ០៧ព្រឹក និងបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សម្រាប់លំហាត់សមយុទ្ធនេះ ក៏មានការចូលប្រតិបត្តិការពីកម្លាំងពាក់ព័ន្ធទាំងអស់ រួមទាំងសមត្ថកិច្ចរដ្ឋបាលរាជធានីភ្នំពេញផង។
សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីគ្រប់គ្រងគ្រោះអាសន្ននេះ គឺមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតបានជាអណ្តាតភ្លើង និង ផ្សែងខ្មួលខ្មាញ់ ដែលជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះ ដើម្បីឱ្យក្រុមជួយសង្គ្រោះចេញប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះបន្ទាន់៕
