
ថៃ៖ ក្រោយលឺដំណឹងថាលោកត្រាំ និងចូលខ្លួនសម្របសម្រួលកិច្ចចរចារណ៍សន្តិភាពរវាងកម្ពុជា ថៃ និងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនៅពេលខាងមុខ ស្រាប់តែលោក អានុទីន ស្រែកឡាំប៉ាថាថៃរងគ្រោះព្រោះកម្ពុជាឈ្លានពាន និងគំរាមគំហែងបំភិតបំភ័យថៃ កោតតែលោកហាមាត់និយាយចេញទៅរួចមិន មិនខ្មាស់ពិភពលោកបន្តិចសោះឡើយ ។
នាយករដ្ឋមន្ត្រីថៃលោក Anutin នៅថ្ងៃពុធទី០៨ តុលានេះ បានធ្វើការឆ្លើយតបនឹងរបាយការណ៍បរទេសមួយដែលថាលោក Trump និងធ្វើការសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងប្រទេសកម្ពុជា-ថៃ ដោយលោក Anutin បានបង្គាប់បញ្ជារឲ្យលោកប្រធានាធិបតីអាមេរិក Donald Trump ជាដំបូងត្រូវតែបញ្ចុះបញ្ចូលកម្ពុជា មិនឲ្យគំរាមកំហែងដល់ប្រទេសថៃទៀតទេ មុនពេលដែលទីក្រុងបាងកក យល់ព្រមអង្គុយនៅតុចរចាជាមួយកម្ពុជា។ នេះបើតាមការសែត The Nation ។
លោក Anutin ថាលោក Trump មានចេតនាល្អក្នុងការផ្តល់ការសម្របសម្រួលក៏ដោយ ប៉ុន្តែជាដំបូងលោក Anutin ឲ្យលោកត្រាំត្រូវតែធានាថាកម្ពុជាអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាមុនសិន។
លោកបានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើកម្ពុជាចង់ធ្វើការចរចា កម្ពុជាត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀងជាមូលដ្ឋានជាមុនសិន»។នាយករដ្ឋមន្ត្រីថៃរូបនេះ បានបន្តនិយាយគ្មានការខ្មាស់អៀនក្នុងខ្លួនទៀតថា ថៃត្រូវបានគេឈ្លានពាននិងធ្វើសកម្មភាពប្រឆាំងមុន។
កាសែតថៃបន្តថា នាយករដ្ឋមន្រ្តីថៃបានល័ក្ខខ័ណ្ឌឲ្យកម្ពុជា ត្រូវតែដកទ័ព ដកអាវុធ និងធ្វើការជម្លៀសពលកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យចេញឲ្យអស់បន្ទាប់ពីរទន្ទ្រានលើដីថៃនៅតំបន់បានណងចាន់ ស្រុក Khok Sung ខេត្តស្រះកែវ និងបានបន្តចោទប្រកាន់ទាហានកម្ពុជា ដាក់គ្រាប់មីនតាមព្រំដែនក្នុងប្រទេសថៃ ។
លោក Anutin ថាថៃនឹងមានឆន្ទៈក្នុងការចរចាបន្ទាប់ពីកម្ពុជាបានអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ប្រសិនបើលោកត្រាំ បញ្ចុះបញ្ចូលកម្ពុជាឲ្យគោរពតាមលក្ខខណ្ឌទាំងនេះ ហើយធានាថាកម្ពុជា នឹងមិនឈ្លានពានថៃទៀតទេ ថៃនឹងបន្តការចរចា»។
នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើសំណើរបស់កម្ពុជាក្នុងការតែងតាំងលោក Trump សម្រាប់រង្វាន់ណូបែលសន្តិភាព ដើម្បីស្វែងរកការពេញចិត្តពីសហរដ្ឋអាមេរិក លោក Anutin បាននិយាយថាលោកមិនខ្វល់ពីយោបល់របស់អ្នកដទៃទេ លោកផ្តោតតែលើផលប្រយោជន៍របស់ប្រទេសថៃប៉ុណ្ណោះ។
លោក អានុទីន រំពឹងថាកម្ពុជានឹងមិនប្រើប្រាស់ជនស៊ីវិលរបស់ខ្លួនដើម្បីបង្កការរំខាននៅព្រំដែនស្រះកែវម្តងទៀតនៅថ្ងៃសុក្រនេះទេ ព្រោះភ្នាក់ងារសន្តិសុខដែលពាក់ព័ន្ធរបស់ថៃបានរៀបចំវិធានការដើម្បីដោះស្រាយស្ថានភាពបែបនេះរួចហើយ។ លោកប្ដេជ្ញារក្សានីតិរដ្ឋ ប្រសិនបើពលរដ្ឋខ្មែររំលោភលើអធិបតេយ្យភាពរបស់ថៃម្ដងទៀត។




