2025-10-09 08:56
15

ថៃ៖ សំឡេងផ្ទុះចំនួនប្រាំមួយ ត្រូវបានគេរាយការណ៍នៅជិតទឹកធ្លាក់សិប្បនិមិត្តមួយនៅឧទ្យាន Khwan Muang (Phru Ba Koi) ក្នុងក្រុងយ៉ាឡា ប្រទេសថៃ កាលពីល្ងាចថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ ដែលជំរុញឱ្យអាជ្ញាធរថៃត្រូវបិទតំបន់បន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត។

តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ ការផ្ទុះអាវុធនេះបានកើតឡើងចំនួន ៦លើកដោយ៖
-    ការផ្ទុះលើកដំបូង៖ ៨:០៣ នាទី យប់
-    ការផ្ទុះលើកទីពីរ៖ ៨:១៤ នាទី យប់។
-    ការផ្ទុះលើកទីបី៖ ៨:២២ នាទី យប់។
-    ការផ្ទុះទីបួន៖ ៨:៥២ នាទី យប់។
-    បំផ្ទុះលើកទីប្រាំ៖ ៩:២៤ នាទី យប់។
-    បំផ្ទុះលើកទីប្រាំមួយ៖ ៩:៤២ នាទី យប់។

យ៉ាងណាមិញ មិនមានអ្នករងរបួសឬស្លាប់ត្រូវបានគេរាយការណ៍នៅឡើយទេបន្ទាប់ពីកើតឧបទ្ទវហេតុភ្លាមៗ៕