2023-09-14 13:18
492

កំពង់ស្ពឺ៖  ក្រុមក្មេងទំនើងបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំង បង្រ្កាប និងឃាត់ខ្លួនយកមកធ្វើការអប់រំ។ 

នគរបាលបានឲ្យដឹងថា សកម្មភាពបង្ហោះម៉ូតូកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី នៅលើផ្លូវជាតិលេខ៤ មានក្មេងទំនើង ចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង Honda C125 ធ្វើសកម្មភពបង្ហោះចាប់ពីមុខវិទ្យាល័យកំពង់ស្ពឺ រហូតដល់ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ដោយបង្ហោះបានចម្ងាយប្រហែល៥០០ម៉ែត្រទំលាក់ចុះម្តង និងពីមុនធ្លាប់ធ្វើសកម្មភពម៉ូតូបង្ហោះនៅតាមកន្លែងផ្សេងៗទៀត។ 

ក្រុមក្មេងទំនើងបង្ហោះម៉ូតូបង្កបញ្ហាអសន្តិសុខ រួមមាន៖ ទី១- ឈ្មោះ តាន់ ផល្លា ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទង ។ ទី២- ឈ្មោះ សន រ៉ាយុ ភេទប្រុ អាយុ ១៧ឆ្នាំ នៅភូមិសំរោងជើងភ្នំ ឃុំរលាំងចក ស្រុក សំរោងទង។ ទី៣- ឈ្មោះ តឹង សុីយ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងប្រិយ ឃុំសែនដី ស្រុកសំរោងទង និង៤- ឈ្មោះ ថន វណ្ណរ័ត្ន ភេទប្រុស អាយុប១៩ឆ្នាំ នៅភូមិជ្រៃគួន ឃុំរកាកោះ ស្រុកគងពិសី។ក្រោយពេលសាកសួរក្មេងទំនើងទាំង ០៤នាក់ បានសារភាពថា «ពូកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ គោលបំណងថតយករូបភាបង្ហោះ Story  Facebook។ ក្រោយពីការស្រាវជ្រាវ ក្មេងទំនើងទាំង ០៤នាក់នេះ ពុំមានតម្រុយថាបានប្រព្រឹត្តបទល្មើសព្រហ្មទេ»។
   
បច្ចុប្បន្ន សមត្ថកិច្ចបានអប់រំ ណែនាំ និងកិច្ចសន្យា និងប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត៕