ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់មន្ត្រីក្រោមឱវ៉ាតអគ្គនាយកដ្ឋានគយទាំងអស់ ត្រូវពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណះរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ បានធ្វើការណែនាំ និងរំលឹកដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីគយ និងរដ្ឋាករ រួមទាំងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការងារផ្តល់សេវាសាធារណះ ដូចខាងក្រោម៖
១- ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវម៉ោងរដ្ឋបាលបំពេញការងារ។ ចំពោះមាត់ច្រកសំខាន់ៗដែលមានសកម្មភាព ទំនិញនាំចេញ នាំចូលត្រូវចាត់ចែងវេនប្រចាំការបំពេញភារកិច្ចទាំងថ្ងៃ ទាំងយប់ (២៤ម៉ោង)។
២- ក្នុងពេលបំពេញការងារ ត្រូវប្រកាន់យកនូវអាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់ ចៀសវាងឱ្យបាននូវពាក្យសម្ដី និងសកម្មភាពអសីលធម៌នានា។
៣- រាល់ការប្រមូលកម្រៃសេវាសាធារណៈ ត្រូវធ្វើឡើងស្របតាមតម្លៃសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសលេខ ១៦០៨ សហវ.ប្រក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដោយត្រូវចេញនូវបង្កាន់ដៃបង់ប្រាក់ជូនធុរជន ឬម្ចាស់ទំនិញស្រប់តាមនីតិវិធីជាធរមាន។ ហាមដាច់ខាតការប្រើប្រាស់សិទ្ធិ និងតួនាទីរបស់ខ្លួនក្នុងការប្រមួលកម្រៃក្រៅផ្លូវការដោយខុសច្បាប់។
៤- ត្រូវធ្វើការណែនាំ និងរំលឹកជាប្រចាំដល់មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក ដែលបំពេញការងារក្រោមឱវាទ អំពីការងារផ្តល់សេវាសាធារណះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមបទបញ្ជាផ្ទៃក្នុង (អគរ) និងក្រមសីលធម៌ និងកិរិយាមាយាទមន្ត្រីរាជការគយ និងរដ្ឋាករកម្ពុជា ជាពិសេសចំណុចណែនាំខាងលើនេះ។
៥- ត្រូវធ្វើការតាមដានជាប្រចាំនូវសកម្មភាពបំពេញការងារផ្ដល់សេវាសាធារណះ របស់មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក ជាប់កិច្ចសន្យាទាំងអស់។ ក្នុងករណីពិនិត្យឃើញថា មន្ត្រីគយ និងរដ្ឋាករ បុគ្គលិកជាប់កិច្ចសន្យាណាម្នាក់ បានប្រព្រឹត្តនូវអាកប្បកិរិយាមិនសមរម្យក្នុងពេលផ្តល់សេវា ត្រូវធ្វើការណែនាំឱ្យកែលម្អជាបន្ទាន់។ ក្នុងករណីមិនមានការកែលម្អ ត្រូវធ្វើរបាយការណ៍មក (អគរ) ដើម្បីមានវិធានការខាងវិន័យ។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ក្នុងសេចក្តីណែនាំថា «ទទួលបានសេចក្ដីណែនាំនេះ ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន សាខា និងការិយាល័យតយនិង រដ្ឋាករពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ»៕