2023-09-25 08:09
268

កោះកុង ÷ សាកសពយុវជន២នាក់ ត្រូវបានគេប្រទះឃើញនៅចំណុចទឹកស្ទឹង(ជំរំសត្វភេ)ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង កាលពីវេលាម៉ោងប្រមាណជាង១រំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ។

ជនរងគ្រោះមានឈ្មោះ ៖
១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។
យោងតាមការពិនិត្យលើសាកសព ដោយមានការចូលរួមពីលោកគ្រូប្រធានមណ្ឌលសុខភាពឃុំជីផាតព្រមទាំងផ្នែកជំនាញនិងប៉ុស្តិរដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថាៈ សាកសព០១ពាក់ខោកាបូយជើងវែង អាវយឺតពណ៍ខ្មៅដៃខ្លី(ពាក់នាឡិកាជ័រពណ៍ខ្មៅ)សាកសពម្នាក់ទៀតស្លៀកខោជើងវែងពណ៍គគី អាវយឺតពណ៍ខ្មៅដៃខ្លី(ពាក់ចិញ្ចៀនចំរៀកផ្តៅពណ៍ស) លើសាកសព
-សពទី១ ឃើញមានហូរឈាមតាមច្រមុះ ពណ៍ក្រហមផ្កាឈូក
-សពទី២ មានឈាមហូរតាមច្រមុះនិងមាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង
មួយកន្លែង ក្រៅពីនោះពុំមានអ្វីគួរឲកត់សំគាល់ឡើយ។

តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មឡើយ។
ចំពោះសាកសពកំពុងយកទៅតម្កល់ទុកនៅវត្តសុវណ្ណឥសី(ហៅវត្តជីផាត)រងចាំសាច់ញាតិ្តមកទទួលយក៕