(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ លោក ខឹម ចន្ថា រដ្ឋលេខាធិការក្រសួងវប្បធម៌ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានចុះទៅសួរសុខទុក្ខ និងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរៈសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរៈសេនាតូច ៧៩៥។
នាឱកាសនោះដែរ លោក ខឹម ចន្ថា ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី។ លោកលើកឡើងថា ថ្វីត្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែងតស៊ូយកអស់កម្លាំងកាយចិត្ត និងពុះពារជំនះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាចក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។
ដោយឡែកអំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរៈសេនាតូច ទាំងពីរខាងលើរួមមាន: គ្រឿងឧបភោគ បរិភោគ(អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មីខ្លាឃ្មុំស្ករស ប៊ីចេង ប្រេងឆា) ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕