ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជេីញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុប ចំនួន ៥៨៥នាក់។
ឆ្លៀតក្នុងឱកាសនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ ដល់កម្លាំងគ្រប់ផ្នែកជំនាញទាំងអស់ត្រូវពង្រឹង និងយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ត្រៀមចេញអន្តរាគមន៍ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុកស្មាញ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់កុំឱ្យមានបទល្មើសកើតឡើង និងជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះនៅក្នុងមូលដ្ឋាន។ ជាពិសេសផ្នែកសន្ដិសុខ ត្រូវក្ដាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ហើយប្រញ៉ាប់រាយការណ៍។
ជាកិច្ចបញ្ចប់លោកស្នងការរាជធានីភ្នំពេញ បានណែនាំបន្ថែមដល់កម្លាំងទាំងអស់ត្រូវគោរពវិន័យ ត្រូវកាត់សក់ខ្លីជានិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យវត្តមានកម្លាំង វេនប្រចាំបញ្ជា ជាពិសេសត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនជៀសវាងកើតជម្ងឺផ្សេងៗ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ ដើម្បីការពារកូវីដ១៩ ទាំងអស់គ្នា៕