ព្រះសីហនុ ៖ លោក ហេង វុទ្ធី នឹងលោក ឆាយ រ៉ាន់ មានទីលំនៅក្នុងភូមិ 4 សង្កាត់ 4 ខេត្តក្រុងព្រះសីហនុ បានរៀបរាប់និងផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានយើងកាលពីថ្ងៃទី 10 ខែតុលាឆ្នាំ 2023 នេះថា ៖ កាលពីថ្ងៃទី 20 ខែមីនា ឆ្នាំ2023 នៅវេលាម៉ោង 5:00ល្ងាច ក្រោយចេញពីធ្វើការរូបលោក និងមិត្តភក្កិមានកម្មវិធីជួបជុំផឹកស៊ីតូចមួយ។ ក្នុងកម្មវិធីនោះលោកបានទិញស្រាបៀរហ្គេនស្បឺកចំនួនមួយកេសយកមកពិសារ ក្នុងនោះមានឈ្មោះ លោក ហេង វុទ្ធី លោក ឆាយ រ៉ាន់ និងឈ្មោះ ណែត ណា ដែលជាអ្នកលក់ស្រាបៀរហ្គេមស្បឺក។
ក្រោយពីពិសាបានមួយសន្ទុះ លោក ចិន ចេង ដែលរងការចោទប្រកាន់ថាយករង្វាន់ទៅបើកនោះ បានដើរកាត់កន្លែងគាត់ផឹក រួចពួកគាត់ក៏ហៅមកអង្គុយផឹកស៊ីជាមួយក្នុងន័យគួរសម។
លោកបញ្ជាក់ថា លោក ចិន ចេង មុននឹងត្រូវរង្វាន់លោកបានពិសាអស់ស្រាចំនួន 3 កំប៉ុងទើបត្រូវរង្វាន់។ ហើយក៏បានស្រែកហូរថាត្រូវរង្វាន់ធំហើយ។ រួចពួកគាត់ក៏នាំគ្នាផ្ទៀងផ្ទាត់ក៏ឃើញថាពិតជាត្រូវរង្វាន់ធំ ឡានហ្គេមស្បឺកលេខរៀង 162 ពិតប្រាកដមែន។
លោក ឆាយ រ៉ាន់ បញ្ជាក់បន្ថែមទៀតថាក្រោយពីត្រូវរង្វាន់រួចមក លោក ចិន ចេង បានសុំរង្វាន់និ ងសំបកកំប៉ុងយកទៅឲ្យប្រពន្ធលោកមើលព្រោះតែសប្បាយចិត្តពេក។ ពួកគាត់ក៏ព្រម ព្រោះមិនគិតថានឹងមានរឿងបែបនេះ។
លោក ឆាយ រ៉ាន់ បានបញ្ជាក់បន្ថែមថា លោក ចិន ចេង និងប្រពន្ធបានយករង្វាន់និងកំប៉ុងឡើងទៅផ្ទះបាត់ ដោយមានការសង្ស័យលោកក៏បានព្យាយាមទៅតាមហៅមកវិញដែរ។
ពេលនោះដោយបានធ្វើការសម្របសម្រួលភាគីអ្នកគាស់រង្វាន់ត្រូវយក 60% ហ្នឹងអ្នកហៅផឹកយក 40%។ ក្រោយពីមានការសម្រស់សម្រួលគ្នាដោយព្រមទទួលយកលក្ខខណ្ឌ 60 និង 40% មកលោក ចិន ចេង បានព្យាយាមគេចវេស រហូតដល់ពួកគាត់បានដាក់ពាក្យប្ដឹងសុំទប់ស្កាត់ការបើករង្វាន់ ដល់ក្រុមហ៊ុនហ្គេមស្បឺក ផងដែរ ក្នុងនោះមានការចារលាយលក្ខណ៍ជាអក្សរទទួលពាក្យបណ្ដឹងរបស់ពួកគាត់។ ដោយបានសរសេរថា ពាក្យស្នើសុំនេះត្រូវបានទទួលនឹងត្រូវប្រគល់ឲ្យឈ្មោះ លី ខេមរៈ ជាបុគ្គលិកផ្នែកផ្ដល់រង្វាន់ កាលពីថ្ងៃទី 3 ខែ 7 ឆ្នាំ 2023 ។
ហើយថ្មីៗនេះលោកដឹងថារង្វាន់ស្រាបៀរហ្គេមស្បឺករបស់គាត់ត្រូវបានលោកលីខេមរៈបើកឱ្យទៅឈ្មោះចិនចេងកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 នេះរួចទៅហើយ។
1). ជុំវិញការចោទប្រកាន់មកលើលោក ចិន ចេង ដែលជាអ្នកយករង្វាន់ស្រាបៀររបស់គាត់ទៅបើក នៅថ្ងៃទី 16 តុលា ឆ្នាំ2023 សហការី msjtv យើងបានទាក់ទងសុំបទសម្ភាសន៍ពីភរិយាលោកលោក ចិន ចេង ដោយលោកស្រីបានបកស្រាយថា (សូមចាក់សំឡេងប្រពន្ធលោកចិនចេង)
2/. លោក លី ខេមរៈ បុគ្គលិកស្រាបៀរហ្គេមស្បឺក ផ្នែកបើករង្វាន់ជូនអតិថិជនបានផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី 16 តុលា 2023 នេះថា ( សូមចាក់សំឡេងលោកលីខេមរៈ)
3/. ភរិយាលោក ឆាយ រ៉ាន់ បានមានប្រសាសន៍យ៉ាងខ្លីថា (សូមចាក់សំឡេងប្រពន្ធលោកឆាយរ៉ាន់) ជាចុងក្រោយលោក ឆាយ រ៉ាន់ និងលោក ហេង វុទ្ធី បានសំណូមពរដល់ នាយកក្រុមហ៊ុនស្រាបៀរហ្គេនស្បឺក សុំជួយរកយុត្តិធម៌ជូនពួកគាត់ផង។