2023-10-18 16:39
588

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញ សេចក្តីសម្រេចស្តីពី ការបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 7B3-8B3 ផ្លូវលេខ107K ភូមិក្បាលដំរី២ សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីមិនស្តាប់ការណែនាំផ្គេីនទៅនិងការហាមឃាត់។ 

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកគ្លីនិក សែនមានជ័យ ខាងលើ ទោះជាក្រសួងសុខាភិបាល មន្ទីរសុខាភិបាល អាជ្ញាធរ រួមទាំងសមត្ថកិច្ចផង ចាត់វិធានការ ដែលគ្លីនិកមួយនេះប្រព្រឹត្តល្មើសទៅនឹង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល មិនអនុញ្ញាតិ ដឹកជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ផ្ទុយទៅវិញ គ្លីនិកប្រើប្រាស់រថយន្ត ចេញដឹកទាំងយប់ ទាំងថ្ងៃ មិនតែប៉ុណ្ណោះ បង្កជម្លោះ រឿងដណ្តើមគ្នាយកជនរងគ្រោះ ដណ្តើមគ្នាដេកសព ដែលមានបុរសម្នាក់ឈ្មោះ ងួន ប្រាក់ធី ហៅឌី ជាអ្នកកាងឡានគ្លីនិក កាងឡានដឹកសព ។

កន្លងមកក្រសួងសុខាភិបាល អាជ្ញាធរ ខណ្ឌ ក្រុង ចាប់ទាំងរថយន្ត ច្រើនលើកច្រើនសាររាប់លែងអស់ នៅតែមិនរាងចាល លើកនេះបិទគ្លីនិក សែនមានជ័យ ចាំមើលលើកក្រោយ បុរសឈ្មោះ ងួន ប្រាក់ធី ហៅឌី បើកគ្លីនិកឈ្មោះអ្វីវិញ ៕