ខេត្តមណ្ឌលគិរី ៖ សពបុរសម្នាក់ត្រូវគេទះឃើញស្លាប់នៅក្នុងអង្រឹង ខណៈសមត្ថកិច្ចដាក់ការ សង្ស័យជំហានដំបូងថាជាអំពើឃាតកម្មនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣ ។
សពមានឈ្មោះ ហូ ដារា ភេទប្រុស អាយុ ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បើតាមការរៀបរាប់ពីឈ្មោះ ឌឿ ហ៊ាត ភេទស្រី អាយុ ៥៥ឆ្នាំត្រូវជាម្ដាយបានឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់បានជួបជុំគ្នាផឹកស្រារយៈពេល ២ថ្ងៃមកហើយគាត់ក៏មិនចាប់អារម្មណ៍ដែរ។ លុះថ្ងៃកើតហេតុឃើញកូនរបស់គាត់ដើរចូលទៅសំរាកនៅក្នុងអង្រឹងក្រោមផ្ទះ លុះប្រហែលម៉ោង៥និង៣០នាទីល្ងាច គាត់សង្ស័យកូនសំរាកយូរពេកចូលទៅដាស់ ស្រាប់តែឃើញកូនរបស់គាត់ធ្លាក់ក ពីអង្រឹងហើយឃើញជាំពេញខ្លួន ក៏ស្រែកឲ្យអ្នកជិតខាងជួយសង្គ្រោះតែម្តង។
ហេតុការណ៍បានកើតឡើង ស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមការឲ្យដឹងពីលោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ សហការជាមួយមន្ត្រីជំនាញ បើតាមការពិនិត្យនិងកោសល្យវិច័យ ផ្នែកក្បាល ដងខ្លួននិងអវៈយវៈមិនមានស្លាកស្នាមដាច់រលាត់ នៅលើសពឡើយ ។
សមត្ថកិច្ចបញ្ជាក់ថា សពខាងលើផឹកស្រាហើយមិន បានហូបបាយជាច្រើនថ្ងៃ ហើយក៏ដេកសំរាកបណ្តាលឲ្យខ្យល់គរស្លាប់ក្នុងអង្រឹងពិតប្រាកដមែន។
ក្រោយពិនិត្យនិងកោសលវិច័យរួច សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕