(បន្ទាយមានជ័យ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលជួបការលំបាក២០០គ្រួសារ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា នៅក្រុងសិរីសោភ័ណមានប្រជាពលរដ្ឋរងគ្រោះទឹកជំនន់លិចលង់ផ្ទះសំបែងមាន២៣ភូមិ មានចំនួន១,០១០គ្រួសារ ស្មើ៩៧២ខ្នង ផ្ទះមានប្រជាពលរដ្ឋចំនួន ៤,១០៧នាក់ ស្រី២,១០៩នាក់ និងជម្លៀសរកទីទួលមានសុវត្ថិភាពមានចំនួន៩១គ្រួសារ ស្មើ៤១៦នាក់ ស្រី២១៩នាក់ កុមារ១៣៥នាក់ ទឹកលិចស្រូវ៤៤១ហិកតា លិចសាលារៀន៤កន្លែង មណ្ឌលសុខភាព១កន្លែង លិចផ្លូវ៦៦ខ្សែ ប្រវែង៣៣,៦១៩ម៉ែត្រ។
លោក កែ សួនសុភាព អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ បានលើកឡើងថា នេះជាការយកចិត្តទុកដាក់រាជរដ្ឋាភិបាលកម្ពុជា ដូចជាថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដោយបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជនលិចផ្ទះ និងជួបការលំបាកពេលទឹកជំនន់ រួមមាន ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលកំពុងរងគ្រោះស្ថានភាពធ្ងន់ធ្ងរ។
លោកបានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូនប្រជាពលរដ្ឋមាន៤សង្កាត់ចំនួន២០០គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ដែលទទួលបានអំណោយ១គ្រួសារ រួមមាន៖ អង្ករ១៥គីឡូ
ទឹកស៉ីអ៉ីវ ធម្មតា ២ដប៣ ទឹកត្រី ២ដប ត្រីខ៥កំប៉ុង អំបិល១គីឡូ ស្ករស ប៊ីចេង ខ្ទឹម ខ្លាញ់ មី១កេស ទឹកសុទ្ធ១ដុំ និងថវិការមួយចំនួនផងដែរ៕