2023-10-19 13:03
439

(កែប) ៖  នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣នេះសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ បាននិងដំណើរការសាងសង់ ជាលទ្ធផលបានសម្រេចប្រមាណជិត៥០ភាគរយ ហើយដែលកំពុងដំណើរការសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ  គ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ 

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់លើកឡើងពាក់ព័ន្ធនឹងការសាងសង់កំពង់ផែកោះទន្សាយនេះថា ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរសម្រាប់ថ្ងៃអនាគត។

ដោយឡែកជាមួយគ្នានេះដែលដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាននិងកំពុងដំណើរការដូចគ្នាហើយបានលទ្ធផលប្រមាណ៨២ភាគរយហើយដែល គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ 


ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាក់ដែរថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែប និងឆ្នេរអង្កោលនាថ្ងៃអនាគត នឹងនាំអោយមានកំណើនភ្ញៀវទេសចរមកទស្សនាខេត្តកែបកាន់តែច្រើន ហើយក៏នឹងបញ្ជៀសការកកកុញ នៃភ្ញៀវទេសចរ នៅឆ្នេរកែបផងដែរ។ 

ជាមួយគ្នានោះដែរ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនិងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុកមានលោក វ៉ៅ សុខា អភិបាលរងខេត្តកែបនិង លោក ហ៊ួរ មិថុនា អភិបាលរងខេត្តនិងលោកស្រី ទិត សុខា អភិបាលរងខេត្ត និង លោក ខេង យ័ន អភិបាលក្រុងកែប និងប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចូលរួមចុះទៅត្រួតពិនិត្យកន្លែងការដ្ឋាន អនុគម្រោងដែលកំពង់សាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងដែលបានសាងសង់កំពង់ផែទេសចរណ៍នៅលើកោះទន្សាយផងដែរ។

នៅក្នុងនោះ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB  បានប្រាប់ឱ្យដឹងដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយនេះបើគិតមកទល់ពេលនេះក្នុងការសាងសង់បានសម្រេចចំនួន៤៩.៨ ភាគរយហើយ  កំពង់ផែនេះគ្រោងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ខាងមុខ។

លោកហម និមលអនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ADB បានបន្តឱ្យដឹងថា សម្រាប់គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការគិតមកទល់ពេលនេះ សម្រេចបានលទ្ធផលចំនួនប្រមាណ ៨២ ភាគរយហើយដែរ។ ហើយអនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សម្រាមស្តង់ដារ (បានសម្ភោធរួចរាល់) អនុគម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួយកំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលានាថ្ងៃខាងមុខ។ (សឹង រ៉ាត់)