2023-10-20 10:24
514

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន់ ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង ០៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

យុវតីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង ០៣នាក់នេះ រួមមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ រិទ្ធ កាន់យ៉ា ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ពៅ ស្រីនៀត ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ភឿន សុភី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

-*វត្ថុតាងចាវយកបានរូមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន០២ថង់ទម្ងន់ ០,៩៧ក្រាម (ទាំងសំបក)
-សំបកថង់ចំនួន ០៣,ទូរស័ព្ទដៃចំនួន ០៣គ្រឿង 
-លោហៈធាតុព៌ណលឿង (ខ្សែដៃចំនួន ០១ខ្សែ, ខ្សែកចំនួន ០១ខ្សែ, ចិញ្ចៀនចំនួន ០៤វង់, ខ្សែជេីងចំនួន០២ ខ្សែ, កងដៃចំនួន ០១) ។

បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមផ្លូវច្បាប់៕