ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទី ល្ងាច ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្សារពោធិ៍ហោ ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២៣នេះថាមានជនសង្ស័យ វាយប្លន់យកម៉ូតូពីជនរងគ្រោះនិងបានបាត់បង់សម្ភារមួយចំនួនផ្អើលផ្សារពោធិ៍ហោ ទាំងក្បាលល្ងាច។
ប្រភពបន្តថាជនរងគ្រោះមានឈ្មោះ ទូច សុខា ភេទស្រី អាយុ៥២ រស់នៅភូមិស្ថិតក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ដោយរងរបួសបែកក្បាលត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ចំណែក សម្ភារ:បាត់បង់រួមមាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1E9292 ទូរស័ព្ទម៉ាកoppoមួយគ្រឿងនិងកាបូបដៃមានប្រាក់ចំនួន១០០.០០០(ដប់ម៉ឺនរៀល)។
តាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1E9292 ខណៈនោះស្រាប់តែមានជនសង្ស័យដែលស្គាល់ឈ្មោះ នាត បានធ្វើសម្មភាព យកដំបងមកវាយទៅលើខ្លួនបណ្ដាលអោយរងរបួសក្បាលនិងទាញយកម៉ូតូ ជិះគេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់អោយខាងតែបាន ៕