2023-12-12 12:12
329

ភ្នំពេញ៖ ករណីនារីរូបស្រស់តូចចិត្តនឹងប្តីរត់ចោលមិនឃើញត្រឡប់មកបន្ទប់ជួលវិញរួចចង.កសម្លាប់ខ្លួននេះ កើតឡើងនៅវេលាម៉ោង ១០និង៥៥នាទីព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅចំណុច បន្ទប់ជួលលេខ ១០ ដីឡូត៍លេខ ៩៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 
    នារីស្រស់ស្អាតវ័យក្មេងម្នាក់ ព្រោះតែចិត្តបាត់ប្តីហេងស៊យមិនឃើញវិលត្រឡប់មកបន្ទប់ជួលវិញ បន្ទាប់មានជម្លោះទាស់ទែងគ្នារហូតទាញកាំបិតដេញកាប់ភឹយរត់ទៅស្នាក់ជាមួយបងប្អូនមួយយប់ធ្វើឲ្យនារីរងគ្រោះវិបត្តិផ្លូវចិត្តស្មានប្តីវិលត្រលប់មករកនាងវិញ ក៏សម្រេចចិត្តបញ្ចប់ជិវិតខ្លួនឯងដោយចង.កសម្លាប់ខ្លួននឹងបង្អូតក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អើលតែម្តង។ 
   នារីរងគ្រោះមានឈ្មោះ សុខ ស្រីណែត អាយុ ២១ឆ្នាំ មុខរបរ នៅផ្ទះទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ 
   នគរបាលបានឲ្យដឹងថា នារីស្រស់ស្អាតបានយកខ្សែកាបូបចង.កសម្លាប់ខ្លួនជាប់នឹងចំរឹងដែកបង្អួច ដោយដាក់គន្លឹះទ្វាពីខាងក្នុងបណ្តាលឲ្យស្លាប់ក្នុងបន្ទប់ជួលក្រោយមានទំនាស់គ្នាក្នុងគ្រួសារ។ 
   យុវជនឈ្មោះស៊ុន បញ្ញា អាយុ ២៣ឆ្នាំ ត្រូវជាប្តីឥតខាន់ស្លារ បានរៀបរាប់ថា ពួកគេបានរួមរស់ជាប្តី-ប្រពន្ធរយៈជាង ៣ឆ្នាំដោយមិនបានរៀបការតាមប្រពៃណីនោះឡើយ។ លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ពួកគេមានទំនាស់ពាក្យសម្តីដាក់គ្នាតឹងសសៃកហើយប្រពន្ធបានទាញកាំបិតដេញកាប់ទើបរត់ចេញផ្ទះទៅស្នាក់នៅផ្ទះបងប្អូនមួយ។ ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ខ្លួនបានវិលត្រឡប់ទៅបន្ទប់ជួលវិញគោះទ្វារហៅប្រពន្ធមិនឭឆ្លើយក៏បានប្រាប់ម្ចាស់ផ្ទះ និងបានគាស់បើកបង្អួចស្រាប់ប្រទះឃើញប្រពន្ធចង.កខ្លួនស្លាប់សម្លាប់តែម្តង។ 
   នគរបាលបានបញ្ជាក់ថា នៅក្នុងបន្ទប់មានម៉ូតូ ០១គ្រឿង ម៉ាក NEX ពាក់ស្លាកលេខ ភ្នំពេញ 1KH-3327 មានស្នាមបែកកុងទ័រម៉ូតូ, បែកស្តុបខាងក្រោយ, វៀចស្លាកលេខ ប្រហែលនារីរងគ្រោះខឹងប្តីទើបកាប់បំផ្លិចបំផ្លាញចោល ដើម្បីបញ្ចេញកំហឹងរួចសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដិយចង.កតែម្តង។ 
   ក្រោយពិនិត្យសពរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕