2023-12-13 14:54
327

ភ្នំពេញ៖  នាព្រឹកថ្ងៃពុធ១កើត ខែមិគសិរ ឆ្នាំថោះបញ្ច ស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣លោក     ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងការគាំទ្រចំពោះសកម្មាភាព ការងារការពារ សន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងព្រឹត្ដការណ៍ពិធីបុណ្យជាតិធំៗ (បុណ្យខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក) កន្លងមកនេះ ខណៈរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ ។

លោកម៉ប់ សារិន បានសម្ដែងការគាំទ្របែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ។ 
   លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាង៥លាន នាក់ ចូលមកទស្សនាកម្សាន្ត សប្បាយ រីករាយ ដោយមិនមានការបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាពអ្វីឡើយ។ ជាមួយគ្នានេះចំពោះកីឡាករទូក ង ត្រូវបានរដ្ឋបាលរាជធា នីភ្នំពេញ រៀបចំឱ្យមានទីតាំងស្នាក់នៅស្រួល មានបន្ទប់ទឹក មានទីតាំងពិនិត្យសុខ ភាព មានទីបញ្ជាការដ្ឋានស្រាល ដើម្បីរក្សាសន្តិសុខជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ។

      លោក បានបន្ដថា ៖ បញ្ហាសំរាមយើងធ្វើការប្រមូលទុកដាក់សំរាមបានល្អប្រសើរជាមួយក្រុមហ៊ុនប្រមូលដឹកជញ្ជូនសំរាម ដោយកន្លងមក ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈ ពេល៣ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវប្រើប្រាស់ថវិការាប់ពាន់លានរៀល ដើម្បីបោសសំអាត និងដឹកជញ្ជូនសំរាម តែសម្រាប់ ឆ្នាំនេះ យើងបានបង្វែរថវិកានេះទៅជួយឧបត្ថមកងកម្លាំងវិញ។ អនុវត្តតាមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានបំពាក់កាំមេរ៉ាសុវត្ថិភាព បង្កងាយស្រួលដល់កម្លាំងមានសមត្ថកិច្ច លើការគ្រប់គ្រងសន្តិសុខ ដែលបានធ្វើឱ្យពិធីបុណ្យជាតិដ៏ធំនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ រហូត ទទួល បានការកោតសរសើរពីភ្ញៀវជាតិនិងអន្តរជាតិ។

       លោកម៉ប់ សារិន  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុវត្តការងារលើការប្រារព្ធពិធីបុណ្យខួបលើក ទី៧០ ទិវាបុណ្យឯករាជ្យ- ជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទទួលបានជោគជ័យនិងសាទរពីប្រជាពលរដ្ឋ បន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំកន្លងមក ដោយសារការ រាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

     លោកក៏បាន កោតសរសើររាជរដ្ឋាភិបាល និងគណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ និងបណ្តាក្រុមហ៊ុនឯកជន ដែលបានសហការគ្នាល្អរៀបចំប្រារព្ធព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញធានាបាន នូវការថែរក្សា ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ការការពារសុវត្ថិភាពបានល្អប្រសើរ ជាមួយនឹងការ អញ្ជើញចូលរួមទស្សនាកម្សាន្តពីសំណាក់ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករមាន ចំនួនរហូតដល់ជាង ៥លាននាក់ចូលរួមអបអរសាទរ សប្បាយរីក រាយ ដោយមិនមានការបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាពអ្វីឡើយ ដែលញ៉ាំងឱ្យពិធីបុណ្យនេះប្រព្រឹត្តទៅដោយរលូន និងមានភាព អធិកអធម សប្បាយរីករាយធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានមុខមាត់ មានកិត្យានុភាព ហើយ អំណោយផលដល់វិស័យទេសចរណ៍។ នេះជាការឆ្លុះបញ្ចាំងអំពីតថភាព ជាក់ស្ដែង នៃការអភិវឌ្ឍរបស់ កម្ពុជា ហើយក៏ជាជោគជ័យ និងមោទនភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព។ 

    លោកបន្ដថា៖. ប្រជាជនបានកោតសរ សើរដោយស្មោះចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយថាម ពល និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រាន់តែក្នុងរយៈពេល១០០ថ្ងៃ សម្រេចបានជោគជ័យ ក្នុងការដាក់ចេញនូវកម្មវិធីទាំង០៦ចំណុច ដែលជាការចំណែកលើកស្ទួយកំណើន សេដ្ឋកិច្ចជាតិ។

     សូមកោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដែលបានចូលរួមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង នូវថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣បានយ៉ាងល្អប្រសើរ ពិសេសលទ្ធផលបេក្ខជនប្រឡងជាប់និរទ្ទេសAចំនួន ៤៥៧នាក់ផងដែរ ៕