2023-12-13 14:59
343

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ០០នាទីព្រឹក អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន ច្បាប់ចរាចរណ៍ ក្មេងទំនើង សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សនៅចំណុចវិទ្យាល័យឫស្សីកែវ ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ និងវិទ្យាល័យឫស្សីកែវ ដែលមានសមាសភាពដូចខាងក្រោម៖
១- លោកវរ:សេនីយ៍ទោ ស៊ុន សុខវិសាល អធិការរង ទទួលការងារគ្រឿងញៀន។
២- លោកវរ:សេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍។
៣- លោកនាយរងប៉ុស្តិ៍ ទទួលការងារ គ្រឿងញៀន។
៤- លោកនាយក នាយករង។
៥-លោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់។
៦- កាកបាទក្រហម កាយរិទ្ធ។

បានចុះធ្វេីការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្ស នៃវិទ្យាល័យឫស្សីកែវ ថ្នាក់ទី៨E2&៨F2សរុបចំនួន ១១២នាក់ (ស្រី ៤៦នាក់)។ 

ការផ្សព្វផ្សាយនេះចប់សព្វគ្រប់នៅវេលាម៉ោង ១០និង ០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕