2023-12-20 04:12
223

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះមូតូលឿនឡើងលើស្ពានចោមចៅបុកបង្កាន់ដៃស្ពានផ្លោងធ្លាក់មកក្រោម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង២៥នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ហៀក ដេវីនភេទប្រុស អាយុ ២១ឆ្នាំ មានអាស័យដ្ឋាននៅផ្ទះលេខ២១៨B ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
 
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IB 8623 ក្នុងល្បឿនលឿនឡើងលើស្ពានអាកាសចោមចៅសង្ស័យស្រវឹងក៏ជ្រុលបុកបង្កាន់ដៃស្ពានផ្លោងធ្លាក់ចុះមកក្រោមវិញបណ្តាលឱ្យរងរបួសធ្ងន់។ 

ក្រោយពេលក្រោយហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះ៕