2023-12-27 03:12
427

ភ្នំពេញ៖ តំបន់បឹងជើងឯក ពីអតីកាលជាកន្លែងកប់សពប្រជាពលរដ្ឋកម្ពុជា ជាង ២ម៉ឺននាក់ ដែលត្រូវបានសម្លាប់ក្នុងរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែពេលនេះបានប្រែក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍ផ្លូវខ្វាត់ខ្វែង ប្រជាពលរដ្ឋរស់នៅអ៊ូអរ និងជាតំបន់រស់រវើកសម្រាប់មនុស្សរាប់សែននាក់។

 នេះជាការលើកឡើងរបស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាៈ «ការប្រែក្លាយពីកន្លែងកប់សពប្រជាពលរដ្ឋជាង ២ម៉ឺននាក់ ដែលពួកខ្មែរក្រហមយកមកផ្តាច់ជីវិតនៅបឹងជើងឯក ថ្ងៃនេះក្លាយជាកន្លែងរស់រវើក ព្រោះសមិទ្ធផលដែលសម្ពោធនាពេលនេះ បានចូលរួមសម្រាប់ការរស់រវើករបស់មនុស្សរាប់សែននាក់»

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ «ការសម្ភោធសមិទ្ធផលថ្ងៃនេះ គឺជានិមិ្មតរូបទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន រស់រវើកឡើងវិញ ក្លាយជាកន្លែងបម្រើដល់ការប្រព្រឹត្តកម្មទឹកក្រខ្វក់ជួយដល់បរិស្ថាន និងផាសុខភាព របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេសអ្នករសនៅទីនេះតែម្តង»