2024-02-27 08:02
231

បាត់ដ៏បង÷   យោងតាមប្រភពព័តមាននគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា÷ បានចុះបង្រ្កាបមានករណីអ្នកលេងល្បែងស៊ីសងលក់កន្ទុយលេខខុសច្បាប់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះបង្ក្រាប  មួយកន្លែងនៅត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  និងបានធ្វើការឃាត់ខ្លួនអ្នកលក់កន្ទុយលេខ ម្នាក់ឈ្មោះ វ៉ែន វួច ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
   សមត្តកិច្ចជំនាញបានបន្តថា÷ស្ត្រីដែលបានឃាត់ខ្លួនខាងលើ ត្រូវបាន មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ក្រោយពីធ្វេីការសាកសួរអ្នកលក់កន្ទុយលេខបានឆ្លេីយសារភាពថាខ្លួនពិតជាបានលក់កន្ទុយលេខមែន ។
បច្ចុប្បន្នផ្នែកជំនាញកំពុងតែកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។ដោយ,ស សារឿន