2025-07-30 14:42
22

ភ្នំពេញ៖ គិតចាប់ពីថ្ងៃផ្ទុះអាវុធ ទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ចំនួនជនភៀសសឹកដោយសារសង្គ្រាមមាន៥ខេត្ត សរុមមានចំនួនជិត ១៧ ម៉ឺននាក់ ក្នងនោះរួមមាន ខេត្តបន្ទាយមានជ័យ មានចំនួនជាង ៣ម៉ឺនគ្រួសារ ខេត្តព្រះវិហារ មានចំនួនជិត ៣ម៉ឺននាក់ ខេត្តបន្ទាយមានជ័យ មានចំនួនជាង ៣ម៉ឺនគ្រួសារ ខេត្តពោធិ៍សាត់ មានចំនួនជាង ៣ពាន់នាក់ ខេត្តសៀមរាម មានចំនួនជាង ៣ម៉ឺននាក់ ។

នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កតធ្ងន់ថា៖ «ចំពោះបទឈប់បាញ់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ច្បាស់លាស់ តាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀមបទឈប់បាញ់បន្ទាន់ ដោយគ្មានលក្ខខណ្ឌ រវាងកងទ័ពកម្ពុជា និងថៃ ដែលចូលជាធរមាននៅម៉ោង២៤និង០០នាទីកណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងនោះកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជា ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូអង្វែងសម្រាប់ស្ថានការណ៍»៕