
ថៃ៖ ជោគវាសនាជីវិតនយោបាយរបស់លោកស្រី ផែថងថាន អស់ពីព្យួដំណែងពេលនេះត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងរបស់លោកស្រីហើយ ក្រោយតុលាការរកឃើញមានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ ក្រោយការបែកធ្លាយក្លីបវិដេអូរសន្ទនាតាមទូរសព្ទ រវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ ផេថងថាន ស៊ីណាវ៉ាត្រា ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជុំវិញភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកស្រីក៏ត្រូវបានព្យួរពីតួនាទីពីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ។
ស្រាប់តែនៅថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីនាយករដ្ឋមន្ត្រីដែលត្រូវបានព្យួតំណែងរូបនេះ ត្រូវបានតុលាការធម្មនុញ្ញរកឃើញថាមានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញដោយតុលាការធម្មនុញ្ញ នៃការបែកធ្លាយវីដេអូឃ្លីបសំឡេងរវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេច ហ៊ុន សែន។ ដោយឡែកគណៈរដ្ឋមន្រ្តីទាំងមូល ក៏នឹងត្រូវបណ្តេញចេញពីការិយាល័យ ស្របតាមរដ្ឋធម្មនុញ្ញ។ សេតវិមាននឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសថៃ។
តុលាការបានបញ្ជាក់ផងដែរថា លោកស្រីបានបើកចំហរចំពោះសម្ដេច ហ៊ុន សែន និងផ្តល់ប្រយោជន៍ដល់សម្ដេច ហ៊ុន សែន ដោយពិចារណាពី «សន្តិសុខជាតិ» របស់ថៃក្នុងការប៉ុនប៉ងសង្គ្រោះប្រជាប្រិយភាពរបស់លោកស្រី ដូច្នេះការដាក់ផលប្រយោជន៍របស់លោកស្រីច្រើនជាងផលប្រយោជន៍របស់ជាតិ។ នេះបើតាមការចេញផ្សាយរបស់ កាសែតថៃ Khaosod ។

