2025-09-05 11:52
27

ថៃ៖ គណបក្សប្រជាធិបតេយ្យបានសន្និដ្ឋានថា សមាជិកសភានឹងអវត្តមានពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាយ៉ាងទូលំទូលាយ និងការបញ្ចេញមតិជាសាធារណៈ។ 

នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៥ កញ្ញា នៅវិមានរដ្ឋសភា លោក Pramuan Pongthawaradej សមាជិកសភាខេត្ត Prachuap Khiri Khan អនុប្រធាន និងជាប្រធានគណបក្សប្រជាធិបតេយ្យ បានកោះប្រជុំសមាជិកសភា ដើម្បីបញ្ចប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ។

ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា និងមានការបញ្ចេញមតិយ៉ាងទូលំទូលាយ គឺសមាជិកសភារបស់បក្សខាងលើបានបោះឆ្នោត «អនុប្បវាទ» (មានន័យថា យល់ព្រម ឬគាំទ្រ ចំពោះមតិ ឬសេចក្តីសម្រេចណាមួយ) ក្នុងការមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី។

គួរបញ្ជាក់ថា ភាពមិនប្រាកដប្រជា និងចម្រូកចម្រាស់បញ្ហាផ្ទៃក្នុងនយោបាយ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលជម្រុញឲ្យប្រទេសថៃស្ថិតក្នុងភាពជាប់គាំង ដែលពិបាកនឹងរកច្រកចេញ។ 

ពិសេសប្រជាជនថៃ កំពុងមានភាពចលាចលជាមួយនឹងនយោបាយដែលគ្មានមេដឹកនាំ ដែលជម្រុញឲ្យពួកគេកំពុងរងចាំយ៉ាងអន្ទាក់សារ ចំពោះលទ្ធផលនៃការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីនេះ៕