
ថៃ៖ នៅព្រឹកថ្ងៃសុក្រនេះសភាថៃបានប្រជុំគ្នា និងត្រៀមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃថ្មី បន្ទាប់ពីតុលាកាធម្មនុញ្ញសម្រេចដកលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែង។
លទ្ធផលដែលចេញមក ពិតជាមិនខុសបីការរំពឹងទុកពិតមែន ដោយបេក្ខភាពនាំមុខគេ មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnveerakul ពិតជាបានក្លាយជា នាយករដ្ឋមន្រ្តីថ្មី តពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពិតប្រាកដមែន។
ឃើញថា បើទោះបីជា កាលពីព្រឹកថ្ងៃទី៥ កញ្ញា នេះគណបក្សប្រជាធិបតេយ្យសម្រេចថានឹងមិនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីក៏ពិតមែនម្យ៉ាងវិញទៀត បើទោះជាមានសំឡេងប្រឆាំងខ្លះមិនបោះឆ្នោតឲ្យ លោក Anutin ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់ លោក Anutin នៅតែរក្សាបានដូចដើម និងក្លាយជានាយករដ្ឋមន្ត្រីទី៣២ របស់ថៃដ៏ដែល។
មហាជនចាំមើលថា តើនាយករដ្ឋមន្រ្តីថៃថ្មីនេះ អាចដោះស្រាយបញ្ហាផ្ទៃក្នុង និងភាពចម្រូកចម្រាស់ក្នុងប្រទេសរបស់ខ្លួនបានដែរឬយ៉ាងណា ខណៈគ្រោះធម្មជាតិយ៉ាងសន្ធឹកកំពុងវាយប្រហារមិនសំចៃ ការប្រេះឆាផ្ទៃក្នុង និងភាពអាម៉ាស់លើឆាកអន្តរជាតិជាច្រើនថែមទៀតនោះ៕

