
អាមេរិកនឹងបញ្ឈប់កម្មវិធីជំនួយសន្តិសុខសម្រាប់កងទ័ពអឺរ៉ុប តាមបណ្តោយព្រំដែនរុស្ស៊ី ព្រោះវាជំរុញឱ្យទ្វីបនេះចំណាយលើការការពារខ្លួនបន្ថែមទៀត។
មន្ត្រីមន្ទីរប៉ង់តាហ្គោនកាលពីសប្តាហ៍មុន បានប្រាប់អ្នកការទូតអឺរ៉ុបថា សហរដ្ឋអាមេរិកនឹងមិនផ្តល់មូលនិធិដល់កម្មវិធីបណ្តុះបណ្តាល និងបំពាក់អាវុធនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើតដែលនឹងស្ថិតនៅជួរមុខនៃជម្លោះណាមួយជាមួយរុស្ស៊ីនោះទេ។ នេះបើតាមការចេញផ្សាយរបស់ Financial Times ។
ការចំណាយសម្រាប់កម្មវិធីមន្ទីរប៉ង់តាហ្គោន ស្ថិតក្រោមសិទ្ធិអំណាចដែលគេស្គាល់ថាជាផ្នែក 333 តម្រូវឲ្យមានការយល់ព្រមដោយសភាអាមេរិក ប៉ុន្តែរដ្ឋបាល Trump មិនបានស្នើសុំប្រាក់បន្ថែមទេ។ ដោយឡែកមូលនិធិដែលបានអនុម័តរួចហើយនឹងមានរហូតដល់ចុងខែកញ្ញាឆ្នាំ 2026 ។
មន្ត្រីសេតវិមានបាននិយាយថាចំណាត់ការនេះស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការ "វាយតម្លៃឡើងវិញ និងផ្ទៀងផ្ទាត់ឡើងវិញ" ការផ្ដល់ជំនួយបរទេស នេះក៏ជាការប្ដេជ្ញារបស់គាត់ក្នុងការកាន់តំណែងនៅថ្ងៃដំបូង។
ព្រោះសកម្មភាពនេះត្រូវបានសម្របសម្រួលជាមួយបណ្តាប្រទេសនៅអឺរ៉ុប ស្របតាមបទបញ្ជាប្រតិបត្តិតឹងរឹងយូរអង្វែងរបស់ប្រធានាធិបតី ក្នុងការធានាឱ្យអឺរ៉ុបមានទំនួលខុសត្រូវបន្ថែមទៀតសម្រាប់ការការពារខ្លួន" ។
ក្រោមការដាក់សម្ពាធពីលោក Trump សម្ព័ន្ធមិត្តណាតូរបស់សហរដ្ឋអាមេរិក កាលពីខែមិថុនាបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប។
ការបញ្ឈប់ផ្តល់មូលនិធិផ្នែក 333 នឹងប៉ះពាល់ដល់កម្មវិធីមួយចំនួន រួមទាំងថវិកាទូទាំងពិភពលោកជាង1ពាន់លានដុល្លារ តែបើយោងតាមការប៉ាន់ស្មានពីជំនួយការព្រឹទ្ធសភា សហរដ្ឋអាមេរិកអាចកាត់បន្ថយចំណាយរាប់រយលានដុល្លាររបស់ខ្លួនដែលផ្ញើទៅកាន់ប្រទេសជាប់ព្រំដែនរុស្ស៊ី។ ប៉ុន្តែមន្ទីរបញ្ចកោណមិនបានជូនដំណឹង ដល់សមាជិកសភាអំពីរចំនួនពិតប្រាក ដែលនឹងត្រូវលុបចោលនោះទេ។
ថវិកាដែលបានបែងចែកកម្មវិធីនេះចំនួន1.6 ប៊ីលានដុល្លា ទៅឲ្យអឺរ៉ុបចន្លោះឆ្នាំ 2018 - 2022 ប្រហែល 29% នៃការចំណាយលើពិភពលោកនៃមូលនិធិផ្នែក333 នេះបើយោងតាមទិន្នន័យការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប្រទេសដែលទទួលបានជំនួយមូលនិធិ រួមមាន៖ អេស្តូនី ឡាតវី និងលីទុយអានី។
មន្ត្រីមកពីស្ថានទូតអឺរ៉ុបរាប់សិបក្នុងទីក្រុងវ៉ាស៊ីនតោន រួមទាំងមកពីប្រទេសដែលមិនបានទទួលជំនួយនោះ បានចូលរួមកិច្ចប្រជុំដែលមន្ត្រីមន្ទីរបញ្ចកោណបានប្រាប់ពួកគេអំពីការកាត់ផ្តាច់ជំនួយនេះផងដែរ។
មន្ត្រីអ៊ឺរ៉ុបកំពុងព្យាយាមស្វែងដំណោះស្រាយថាតើការផ្តល់មូលនិធិក្នុងស្រុកអាចផ្គត់ផ្គង់គ្រប់គ្រាន់រឺអត់ នឹងជះឥទ្ធិពលលើធាតុសំខាន់ៗនៃសន្តិសុខអឺរ៉ុបដែរឬទេ ។
អ្នកការទូតម្នាក់បាននិយាយថា "ប្រសិនបើអាមេរិចផ្ដាច់ជំនួយមូលនិធី នោះវានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំង" សូម្បីតែណាតូ ក៏នឹងរងផលប៉ះពាល់ដែរ ព្រោះការផ្តល់មូលនិធិមួយចំនួនត្រូវឆ្លងកាត់សម្ព័ន្ធភាព។ ចំនុចនេះបណ្តាលឱ្យមានការព្រួយបារម្ភ និងភាពមិនច្បាស់លាស់" ដោយទាមទារឲ្យលោកត្រាំពិចារណាមុនសម្រេចចិត្តកាត់ផ្ដាច់ជំនួយអន្តរជាតិ។ លោក Jeanne Shaheen ដែលជាអ្នកប្រជាធិបតេយ្យកំពូលនៃគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាបានពណ៌នាពីការកាត់ផ្ដាច់ជំនួយនេះជា"ចលនាខុសឆ្គងដែលបញ្ជូនសញ្ញាខុសពិតប្រាកដ នៅពេលដែលយើងព្យាយាមបង្ខំលោក Putin ចូលតុចរចា និងរារាំងការឈ្លានពានរបស់រុស្ស៊ី"។
លោក Elbridge Colby ប្រធានគោលនយោបាយមន្ទីរបញ្ចកោណ បានស្វែងរកការផ្លាស់ប្តូរធនធានការពារជាតិរបស់សហរដ្ឋអាមេរិកទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើនការរារាំង និងកាត់បន្ថយជម្លោះជាមួយប្រទេសចិនជុំវិញកោះតៃវ៉ាន់។ កាលពីដើមឆ្នាំនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ឈប់ការនាំចេញគ្រាប់រំសេវ និងសព្វាវុធតម្លៃខ្ពស់មួយចំនួន ដែលមានបំណងសម្រាប់អ៊ុយក្រែន បន្ទាប់ពីលោក Colby បានផ្តួចផ្តើមការពិនិត្យឡើងវិញដែលធ្វើឱ្យមានការព្រួយបារម្ភអំពីឃ្លាំងស្តុកទុករបស់សហរដ្ឋអាមេរិក។ ក្រោយមកលោក Trump បានបញ្ជាឱ្យការដឹកជញ្ជូនឡើងវិញ។
លោក Mark Montgomery បុគ្គលិកជាន់ខ្ពស់មូលនិធិសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យ និយាយថាការបាត់បង់ជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកនឹង "ពិបាកណាស់" សម្រាប់រដ្ឋបាល់ទិក។ រដ្ឋទាំងបីមានព្រំប្រទល់ដីជាមួយរុស្ស៊ី ទទួលរងការវាយប្រហារដោយទីក្រុងមូស្គូ រួមទាំងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅសមុទ្របាល់ទិក និងការវាយប្រហារតាមអ៊ីនធឺណិត។ខណៈរដ្ឋបាលកំពុងធ្វើការពិនិត្យមើលការដាក់ពង្រាយទ័ពរបស់ខ្លួននៅទូទាំងពិភពលោក ដោយនិយាយថាខ្លួនមានបំណងកាត់បន្ថយវត្តមានរបស់ខ្លួននៅអឺរ៉ុប។
ក្នុងជំនួបរវាងលោក Trump និងប្រធានាធិបតីប៉ូឡូញលោក Karol Nawrocki នៅសេតវិមានកាលពីថ្ងៃពុធនេះ លោកត្រាំបាននិយាយថា លោកមិនមានគម្រោងដកទ័ពចេញពីប្រទេសនេះទេ។ សហរដ្ឋអាមេរិកមានបុគ្គលិកប្រហែល 10,000 នាក់ដែលឈរជើងនៅក្នុងប្រទេសប៉ូឡូញ នៅលើមូលដ្ឋានបង្វិល ហើយលោក Trump ថាគាត់ "រីករាយណាស់" ជាមួយនឹងការរៀបចំនេះ។ លោកបានបន្ថែមថា៖ «យើងនឹងដាក់បន្ថែមទៀតប្រសិនបើពួកគេចង់។


