
ភ្នំពេញ៖ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើថា ជាថ្មីម្ដងទៀត កុំឱ្យហត់ឆ្លើយដាក់គ្នានៅ UN ថៃ ទទួលយកយន្តការអន្តរជាតិទៅ…!។
លោកបណ្ឌិតបានលើកឡើងថា៖ «ថៃ ចេះតែថា កម្ពុជា ចូលកាន់កាប់អាស្រ័យផលលើដីខ្លួន ដូចជា ភូមិព្រៃចាន់ ភូមិជោគជ័យ ប្រាសាទតាក្របី អានសេះ…!»។ ម្ងៃៗ ថៃ ហត់នឿយនឹងប្រព្រឹត្តនូវទង្វើបំបាក់មុខខ្លួនឯងយ៉ាងធ្នន់ធ្ងរចំពោះសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពឆ្កួតលីលាខ្លួនឯង ដែលខ្ញុំហៅថា «ថៃ ងូតទឹក - មុជភក់»។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ថៃ ចៀសវាង «ថៃ ងូតទឹក - មុជភក់» គឺ ថៃ គួរហ៊ានទទួលយកអ្នកអង្កេតការណ៍អាស៊ាន និងគួរទទួលយកដែនយុត្តាធិការ និងទៅ ICJ ជាមួយកម្ពុជា។
លោកបណ្ឌិត បានបន្ថែមទៀតថា ថៃ កុំបំពាន កិច្ចព្រមព្រៀងទ្វេភាគី ឆ្នាំ២០០០ (MoU2000), កុំប្រើផែនទីឯកតោភាគី។ ថៃសាកគិតមើល បើកម្ពុជា ឬប្រទេសជិតខាងថៃ គូសផែនទីឯកតោភាគីយកដែនដីអតីតកាលពួកគេវិញដែរនោះ តើថៃ សល់ប៉ុណ្ណា។ ថៃ ត្រូវបញ្ជូនយុទ្ធជនកម្ពុជា ១៨នាក់ ត្រឡប់មកវិញដោយឥតលក្ខខណ្ឌ៕





