
«ប្រព័ន្ធអប់រំក្នុងប្រទេសថៃ បង្រៀនមនុស្សឱ្យស្រឡាញ់ប្រទេសដោយមនោសញ្ចេតនា ប៉ុន្តែមិនដែលបង្រៀនឱ្យពួកគេស្រឡាញ់អ្នកដទៃ និងគោរពសិទ្ធិមនុស្សឡើយ»។ សព្វថ្ងៃនេះ មនុស្សថៃជាច្រើនបានលើកទង់ជាតិខ្ពស់ ក្នុងពេលដំណាលគ្នា បន្ទាបបន្ថោកខាងសីលធម៌!
លើបណ្តាញសង្គមថៃ កំពុងក្តៅគគុក ជាមួយនឹងខ្លឹមសារវាយប្រហារប្រទេសថៃចំៗ ទៅលើពាក្យ «ស្នេហាជាតិ» ដែលពួកគេបានបំប្លែងពាក្យនេះ ទៅជាឧបករណ៍ស្អប់ខ្ពើម និងកេងចំណេញយកប្រិយភាព ។
គណនីហ្វេសប៊ុក មានឈ្មោះ «Patsawongkantamart Pongsawatdirartchasakon» ជានិស្សិតរៀននៅមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យ ជូឡាឡុងកន ក្រុងបាងកក បានបង្ហោះសាររិះគន់ នូវទង្វើ និងការយល់ខុសរបស់សង្គមថៃអំពីពាក្យ «ស្នេហាជាតិ» ដែលបានក្លាយជាឧបករណ៍ទីផ្សារ «សម្អប់ និងល្ងង់ខាងសីលធម៌»។
គាត់បានសរសេរទៀតថា៖ «ស្នេហាជាតិបានក្លាយជាជំនួញនៃភាពល្ងង់ខ្លៅ... នៅក្នុងប្រទេសថៃ ការអប់រំមិនដែលបានបង្រៀនមនុស្សឱ្យញែក «ស្នេហាជាតិ» ចេញពី «សម្អប់ជាតិសាសន៍ដទៃ» ទេ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលមនុស្សដូចជា កាន់ ចមផាឡាំង បានក្លាយជាវីរបុរសមួយយប់របស់មហាជន»។
ពិភពលោកស្គាល់ កាន់ ចម ផាឡាំង ក្នុងពេលនាំមុខដង្ហែដឹកលាមកដោយមានទង់ជាតិថៃបក់រវិចពីលើឡាន និងចាក់ធុងបាសជាសំលេងខ្មោច សំលេងយន្តហោះ និងបង្ហោះរូបអាបខ្មោច រំខានប្រជាជនកម្ពុជានៅព្រំដែនខេត្តបន្ទាយមានជ័យ ។
ជាតិសាសន៍មួយដែលត្រូវបានបង្ហាត់បង្រៀនឱ្យចេះស្នេហាជាតិ តាមរយៈបទចម្រៀងស្នេហាជាតិ និងសៀវភៅប្រវត្តិសាស្ត្រ បានក្លាយជាភាពច្របូកច្របល់ បង្វិលខួរឱ្យទៅជាការជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់អ្នកជិតខាង ដោយចាត់ទុកខ្លួនមិនមានកំហុសទៅវិញ ។
យុវជន Patsawongkantamart និយាយទៀតថា៖ «គួរឲ្យសោកស្ដាយ អ្នកទស្សនាជាច្រើនមានអារម្មណ៍ថា «មានមោទកភាព» ពេលឃើញនរណាម្នាក់ ស្រែកជេរប្រមាថប្រទេសជិតខាងជំនួសខ្លួន ហាក់ដូចជាពួកគេកំពុងសងសឹកចំពោះប្រវត្តិសាស្ត្រដែលពួកគេមិនបានអានចប់ ទាំងក្នុងការពិត អ្វីដែលគេកំពុងធ្វើ គឺលក់មុខមាត់ប្រទេសថៃ ឱ្យមើលឃើញភាពមិនស៊ីវិល័យ និងពោរពេញដោយទង្វើឆ្កួតៗ ក្នុងក្រសែភ្នែកពិភពលោក។
Patsawongkantamart និយាយថា៖ «មនុស្សដូច កាន់ ចមផាឡាំង មិនអាចរស់បានទេ បើគ្មានពួកជ្រុលនិយម, យោធា និងនាយករដ្ឋមន្ត្រីមិនជាប់លាប់ លើកទឹកចិត្ត និងគាំទ្រ។ នេះជាការបរាជ័យផ្នែកសីលធម៌សង្គមថៃ»។ សង្គមថៃសព្វថ្ងៃ «ស្រឡាញ់ជាតិ» មានន័យថា រំលោភសិទ្ធិមនុស្សរបស់ជាតិសាសន៍ដទៃ វាមិនខុសពីការប្រកាសសង្រ្គាមលើសីលធម៌សកលទេ...!
លោកស្រី អង់ខាណា នីឡាផៃជីត ជាសមាជិកព្រឹទ្ធសភាថៃ បាននិយាយការពិត បង្កឱ្យមនុស្សសឹងម៉ានគរថៃ ក្រេវក្រោធឆេះកម្តៅដូចផ្ទុះភ្នំភ្លើងផ្ទុះ ដែលក្នុងនាមជាសកម្មជនសិទ្ធិមនុស្ស មិនមែនគាត់មិនស្រឡាញ់ជាតិនោះទេ ប៉ុន្តែដោយសារគាត់យល់ថា ស្នេហាជាតិពិតប្រាកដ គឺការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ កុំឡឺកឺ កុំលីឡឺ លក់មុខប្រទេស ខ្មាស់គេ...! គាត់និយាយការពិត... យោធាថៃវាយប្រហារខ្មែរមុន និងបញ្ចេញយន្តហោះ F-16 ទៅទម្លាក់ដាក់យោធាខ្មែរ, ចាក់សំលេងខ្មោចពេលយប់ រហូតគាត់ហៅថា ចមផាឡាំង ថាជាមនុស្សឆ្កួត... ។ល។ ប៉ុន្តែអ្វីដែលលោកស្រីបានទទួលជាថ្នូរមកវិញ គឺព្យុះជេរប្រមាថ រិះគន់និងបណ្តេញលោកស្រីចេញពីរាជការ ។ គាត់ថា គេ «បង្រៀនមនុស្សឱ្យស្រឡាញ់ប្រទេសរបស់ខ្លួនតាមផ្លូវខុស»។
Patsawongkantamart និយាយបន្តថា «កូនៗរបស់យើង ច្រៀងភ្លេងជាតិជារៀងរាល់ព្រឹក ប៉ុន្តែយើងមិនដែលបង្រៀនពួកគេឱ្យយល់ពីគោលគំនិតនៃ «សន្តិភាព» ឬ «សិទ្ធិមនុស្ស» ទេ ហើយក៏មិនដែលនិយាយអំពី «សមភាព សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជិតខាងផងដែរ»៕
_1760756622.jpg)

