2025-10-20 12:29
15

កណ្តាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា៖ «ផ្លូវអាកាសជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរណ៍ វិនិយោគ ធុរកិច្ច កាទូត នយោបាយ និងបេសកម្មយោបាយពហុបំណងសំខាន់ៗ ក៏ដូចជាគោលដៅផ្សេងៗទៀតជាច្រើនដែលមិនអាចខ្វះបានខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះនឹងចូលរួមចលករក្នុងការទាក់ទាញទេសចរណ៍និងវិនិយោគគិនមកកាន់កម្ពុជា កាន់តែច្រើនជាមុនទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ” នាខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាអាកាសយានដ្ឋានអន្តរជាតិតេជោដែលសម្ពោធនាពេលនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជានិងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានដ៏ធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្នកម្រិត4Fនៅខេត្តសៀមរាបកម្រិត4Eប្រលានទាំងពីរនេះផ្គួបចូលគ្នាដែលអាចបើកចំហរជើងមេឃឱ្យកាន់តែរីកចំរើនបន្ថែមទៀត»៕