2024-06-01 05:06
245

សៀមរាប៖ ស្តេចប្រដាល់លំដាប់ពិភពលោក ម៉ានី ផាកគីអាវ (Manny Pacquiao) និងភរិយាបន្ទាប់បានមកដល់ទឹកដីកម្ពុជា បានចូលរួមទស្សនា និងលើកស្ទួយគុនខ្មែត ក៏បានអញ្ជើញធ្វើដំណើរទៅទស្សនាប្រាង្គប្រាសាទអង្គវត្ត និងមើលទស្សនីយភាពនានាក្នុងតំបន់រមណីដ្ឋានអង្គរវត្តផងដែរ។

 កីឡាករប្រដាល់ដ៏ល្បីល្បាញរូបនេះ និងភរិយា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាប្រសាទអង្គរ និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលសម្បត្តិបេតិកភណ្ឌពិភពលោក។ 

 សូមជម្រាបថា លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ គឺជាអតីតសមាជិកព្រឹទ្ធសភា នៃប្រទេសហ្វ៊ីលីពីនផងដែរ។

 លោក ម៉ានី ផាកគីអាវ និងភរិយា ក្រោយពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ និងបានចូលទស្សនាសារមន្ទីរជាតិទៀតផង៕