2024-12-23 19:37
3

ភ្នំពេញ​៖ បុរសម្នាក់បើករថយន្ត​តូយ៉ូតា​ព្រុស​ក្នុងល្បឿនលឿន​បួង​ចង្កូតគេច​ពី​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បណ្ដាល​ឱ្យជ្រុល​ទៅ​បុក​បង្កាន់​ដៃ​របង​ព្រលានយន្តហោះ​ក្រឡាប់​ផ្ងារ​ជេីង​ឡើង​លើ តែ​សំណាង​ល្អ​តៃកុង​មិន​មាន​រង​របួស​នោះ​ទេ​។ 

ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៣និង​៤៥នាទី​ទៀប​ភ្លឺ​ឈានចូលថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ត្រង់​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។ 

បើយោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​តៃកុង​រថយន្ត​បង្ក​ម៉ាក​តូយ៉ូតា​ព្រុស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BO-6673​ បាន​​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​ខណៈ​ខ្លួនបេីក​បរមក​ដល់​ចំណុច​ខាង​លើ​ក៏​បាន​បួង​ចង្កូត​គេច​ពី​រថយន្ត​មួយ​គ្រឿង​ដែលបេីក​បរនៅ​ខាង​មុខ​មក​ខាង​ស្ដាំ​បណ្ដាល​ឱ្យជ្រុល​ទៅ​បុក​រះ​បង្កាន់ដៃ​របង​ដាច់​ខូចខាត​ជា​ច្រើន​កង់​។បន្ទាប់​មក​រថយន្ត​បាន​ក្រឡាប់​ទៅ​ផ្ទប់​នឹង​របង​ព្រលាន រង​ការ​ខូចខាត​បន្ត​ទៀត។

ក្នុងហេតុការណ៍នេះ​មិនបង្កគ្រោះថ្នាក់ដល់តៃកុង​រថយន្ត នឹងអ្នកដំណើរនោះទេ។ ក្រោយបង្ករួចម្ចាស់រថយន្តក៏​បាន​បើក​ទ្វារ​លូន​ចេញ​មក​ខាង​ក្រៅ​ហើយ​ក៏​ហៅ​ម៉ូតូ​កង់​បី​ជិះ​គេច​ខ្លួន​ទៅ​បាត់​ស្រមោល​ទៅ។

ក្រោយ​ពេល​កើត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​ផ្នែក​ជំនាញ​ចរាចរណ៍​ស្ទូច​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ស្នងការ​ដ្ឋាននគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់ចាំ​ដោះស្រាយ​នៅថ្ងៃ​ក្រោយ​បន្ត​៕