2024-12-30 15:30
25

ភ្នំពេញ៖ តារាសម្តែងប្រុសលោក សឿន វីតា ល្បីមានជីវិតក្រោមសូន្យកំពុងជាប់បំណុលវ័ណ្ឌកររហូដល់ជាង២០ម៉ឺនដុល្លារបានទម្លាយរឿងពិតរបស់លោកឱ្យដឹងថា ពេលឈឺម្តងៗគ្មានលុយទៅពេទ្យ ហើយវេទនាខ្លាំងនោះគឺ សុខភាពទ្រុឌទ្រោមខ្លាំង ពិបាកធ្វើការងារ ស្ទើរតែនឹងអស់ជីវិតទៅហើយ។ ប៉ុន្តែចេះសំណាងល្អនៅមានបងប្អូនមហាជន សប្បុសរជនជួយចេញថ្លៃពេទ្យ ហើយអ្វីពិសេសមានមនុស្សសំខាន់រកផលិតផលបំប៉នត្រូវ កុំអីលោកវិសនឹងអស់ជីវិតទៅហើយ។ 

ការទម្លាយបែបនេះ របស់លោក សឿន វីតា ក្នុងកម្មវិធីជួបជុំនិងផ្តល់ប័ត្រសរសើរដល់បណ្តាសមាជិកថ្នាក់ដឹកនាំទូតសុឆន្ទៈនិងអ្នកជាដៃគូផ្សព្វផ្សាយរបស់ក្រុមហ៊ុនសារាសាហ្វី កាលពី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅអាគាររាជបណ្ឌិតសភាកម្ពុជា ក្រោមវត្តមានអ្នកចូលរួមប្រមាណជិត១០០នាក់ ដោយលោកបានផ្តល់កិច្ចសំភាសន៍ប្រាប់ពីស្ថានភាពពិតរបស់លោកនាពេលនេះថាតើដល់កម្រិតណាហើយ។

លោក សឿន វីតា បានបញ្ជាក់ឱ្យដឹងថា ក្នុងអំឡុងពេលឆ្នាំ២០២៤នេះ លោកខំប្រឹងធ្វើការងារឡាញតាមហ្វេសប៊ុកលក់ឥវ៉ាន់ផង និងខំប្រឹងម្ហូបលក់ទាំងថ្ងៃ ទាំងយប់ ដោយមិនបានដេកពួនគ្រប់គ្រាន់ឡើយ ស្ទើរតែមួយថ្ងៃ២៤ម៉ោង លោកអាចសម្រានបានយ៉ាងច្រើន ២ទៅ៣ម៉ោងប៉ុណ្ណោះ មានថ្ងៃខ្លះ លោកគេងបានត្រឹម១ម៉ោងក៏មាន ព្រោះចង់ឆាប់រកលុយបានខ្លះដោះស្រាយជីវិភាព និងពិសេសរឿងដោះស្រាយបំណុលរបស់លោកជាង២០ម៉ឺនដុល្លារ ចាប់តាំងពីជំនាក់កូវិដមក។ 

អ្វីដែលស្តាប់ហើយពិតជាភ្ញាក់ផ្អើលខ្លាំងនោះគឺ តារាសម្តែងប្រុសល្បីដើរតួកាច និងធ្លាប់មានជីវិតហ៊ឺរហារសល់ទ្រព្យសម្បត្តិច្រើននោះ បានទម្លាយឱ្យដឹងថា អំឡុងពេលខំធ្វើការងារលក់ដូរនោះ សុខភាពរបស់លោកក៏ទ្រុឌទ្រោមខ្លាំងជាបន្តបន្ទាប់ ងាកទៅរកពេទ្យ ងាកទៅរកគេជួយ ស្ទើរតែម្តងៗពិបាកខ្លាំង និងចង់ផុសដង្ហើមម្តង ព្រោះតែមានជម្ងឺប្រចាំកាយផង ខំប្រឹងធ្វើការរកលុយសងគេងផង ស្ទើរតែដាច់ខ្យល់ម្តងៗទៅហើយ។ 

លោក សឿន វីតា បានប្រាប់ថា ជម្ងឺប្រចាំថ្ងៃរបស់លោក មិនមែនតិច ត្រឹមមួយជម្ងឺឬពីឬឡើយ គឺ មានរហូល់ជម្ងឺ៥មុខ ដូចជា ទី១. ជម្ងឺក្រពះ ទី២. ជម្ងឺសន្លាក់ ទី៣. ឡើងជាតិអាស៊ីត ទី៤. ជម្ងឺលើសឈាម និងទី៥. ខ្លាញ់ក្នុងសរសៃឈាម។ កត្តាជម្ងឺទាំង៥មុខហើយ ដែលធ្វើឱ្យលោកធ្វើការងារ ស្របពេលតម្រូវឱ្យខំរកលុយដើម្បីសងគេឯង ជាពិសេសនោះ ឈឺដល់ថ្នាក់ដួលសន្លប់ទៅពេទ្យម្តងៗ គឺគ្មានលុយបង់ថ្លៃព្យាបាលទៀត។ ប៉ុន្តែក្រោយមកលោកត្រូវបានបងប្រុសចិត្តធម៌ លោក គុយ សារ៉ាត់ ប្រធានក្រុមហ៊ុន សារាសាហ្វី ផ្តល់ផលិតផលអាហារបំប៉នសុខភាព បេតានូទ្រី (BETANUTRI) ប្រើរយៈពេលជាង២ខែមកហើយ ទទួលបានផលល្អ ជម្ងឺខាងលើកនេះ ល្អប្រសើរវិញ លែងសង្គ្រោះបន្ទាន់ដូចពីមុនទៀតហើយ។ 

សូមបញ្ជាក់ផងដែរថា មូលហេតុដែលតារាសម្តែងលោក សឿន វីតា អាចមានសុខភាពល្អមាំមួនឡើងវិញ ស្របពេលកំពុងវិបត្តិនោះ ដោយសារតែផលិតផល បេតានូទ្រី ទទួលបានសិទ្ធស្របច្បាប់មានលិខិតអនុញ្ញាតចេញពីក្រសួងសុខាភិបាលពីស្ថាប័នជាតិនិងអន្តរជាតិ បូករួមទាំងរូបមន្តនៃប្រទេសជប៉ុន ដែលបានចម្រាញ់ចេញពីរុក្ខជាតិសំខាន់ច្រើនមុខដាក់រួមបញ្ចូលគ្នា បង្កើតឱ្យមានមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ 

បេតានូទ្រី ជាផលិតផលជួយដោះស្រាយបញ្ហាសុខភាពដូចជា៖ -ក្រពះពោះវៀន ឧស្សាហ៍ថប់ដង្ហើម រោយក ណែនទ្រុង ចុកឆ្ងល់ក្នុងក្រពះពោះវៀនជាញឹកញាប់ 

-បញ្ហាសន្លាក់ ស្ពឹកដៃជើង ចុករោយពេញខ្លួនប្រាណ ស្ពឹកស្រពន់ដៃជើង កៀបកប់សរសៃ រលាក់សរសៃ ចុកអួលរមួលសាច់ដុំ -បញ្ហាឡើងជាតិអាស៊ីត បណ្តាលឱ្យមានអាការៈហើមម្រាមដៃជើង ហើមកែងដៃ កែងជើង -បញ្ហាខ្សោយតម្រងនោម នោមញឹក នោមទាស់ នោមចេញមកតិចៗ ក្តៅអ៊ួលៗ នោមមកមានពពុះ និងធុំក្លិន។ 

ផលិតផលអាហារបំប៉នសុខភាព បេតានូទ្រី (BETANUTRI) ជាជាផលិតផលបំប៉នសុខភាពមួយប្រភេទដែលផ្សំឡើងពីសារជាតិចម្រាញ់នៃរុក្ខជាតិ និងវីតាមីនដែលមានសារ:ប្រយោជន៍ខ្ពស់សម្រាប់ជួយទ្រទ្រង់ និងធ្វើឱ្យប្រសើរឡើងនូវមុខងារសរីរាង្គ ដែលអាចជួយដោះស្រាយបញ្ហាខាងលើនេះយ៉ាងមានប្រសិទ្ធិភាព៕