ក្រចេះ៖ ពិតជាគួរឱ្យអាណោចអាធ័មបំផុត ដោយសារតែភ្លើងប្រច័ណ្ឌឡើងកំដៅពុះកញ្ជ្រោល បុរសជាប្តីបានយកកាំបិតចុងស្រួចចិតបន្លែធ្វើសកម្មភាពចាក់ និងអារ.កសម្លាប់ប្រពន្ធដេកអោបនឹងទ្រូង រួចក៏ជិះម៉ូតូគេចខ្លួនទៅក្នុងចំការស្វាយចន្ទី ចង.កសម្លាប់ខ្លួនតាមក្រោយ។
អំពើឃាតកម្មប្តីសម្លាប់ប្រពន្ធព្រោះភ្លើងប្រច័ណ្ឌខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៥ នៅចំណុច អន្លង់ក្រវែន ក្នុងភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះ មានឈ្មោះ ទេស ម៉ានីន អាយុ ៣១ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុច អន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង។
ចំណែកឃាតករមានឈ្មោះ ខ្នា និត ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ធ្វើចំការ មានទីលំនៅជាមួយគ្នាត្រូវជាប្តី។
តាមការបញ្ជាក់របស់សមត្ថកិច្ចអំពើឃាតកម្មប្តីអារ.កសម្លាប់ប្រពន្ធ រួចរត់ទៅចង.កសម្លាប់ខ្លួនតាមក្រោយនេះ ផ្តើមពីរឿងប្តីប្រច័ណ្ឌប្រពន្ធមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយប្រុសផ្សេង កើតជាជម្លោះទាស់ទែងគ្នា រហូតភ្លើងប្រច័ណ្ឌឡើងកំដៅជាង ១០០០អស្សា យកកាំបិតចាក់និងអារ.កសម្លាប់ប្រពន្ធរួចរត់ទៅចង.កតាមក្រោយតែម្តង។
បច្ចុប្បន្នសាកសព អ្នកទាំងពីរសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមសំឡេងទួញសោកអាណិតអាឡោះអាល័យជាទីបំផុត៕