2025-01-13 13:32
24

(កំពត)៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ នេះ លោកជំទាវ ឌិត នីតា ជាប្រធានក្រុមប្រឹក្សាសមាគមន៍កាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានរៀបចំសិក្ខាសាលាតម្រង់ទិសការងារនិងអាជីព ជូនដល់សមាជិកាសកម្មសាខាខេត្តកំពតដែលកម្មវិធីនេះបានរៀបចំធ្វើឡើងនៅសណ្ឋាគារ RainForest ខេត្តកំពត។

ដោយមានមតិបើកកម្មវិធីលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានមានប្រសាសន៍ថាដោយមានការទទួលបានកាអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជាបានអនុញ្ញាតឱ្យសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពតរៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងអាជីពជូនដល់សមាជិកាសកម្មសាខាខេត្តកំពតចំនួន ៥០ នាក់ នៅក្នុងគោលបំណងដើម្បីភាពជឿជាក់ហើយបង្កើនការស្វែងយល់ដោយន្លួនឯងឱ្យបានច្បាស់ ពីទិសដៅការងារដែលខ្លួនបានពេញចិត្តពេលទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ គឺដើម្បីជ្រើសរើសលើជំនាញជាមួយការងារក្រោយពេលបញ្ចប់ការសិក្សារបស់ខ្លួនទៅថ្ងៃអនាគត។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានរៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងអាជីពជូនដល់សមាជិកាសកម្មសាខាខេត្តកំពតចំនួន ៥០នាក់ក្នុងគោលបំណងដើម្បីបង្កើនភាពជឿជាក់ក្នុងការស្វែងយល់ពីខ្លួនឯងអោយបានច្បាស់ និងដឹងពីទិសដៅការងារដែលខ្លួនពេញចិត្តពេលទៅសិក្សានៅថ្នាក់មហាវិទ្យាល័យ ក៏ដូចជាជ្រើសរើសជំនាញ និងការងារក្រោយពេលបញ្ចប់ការសិក្សា។ 

ជាមួយគ្នានេះដែរ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពតក៏បានថ្លែងអំណរគុណដល់ លោកជំទាវ ឌិត នីតា ប្រធានកម្មវិធីតម្រង់ទិសការងារ និងអាជីព ព្រមទាំងក្រុមការងារទាំងអស់ ដែលបានជួយសហការដឹកនាំរៀបចំកម្មវិធីអោយប្រព្រឹត្តិទៅបានដោយរលូន។

ហើយកម្មវិធីតម្រង់ទិសអាជីពការងារក៏មានសិក្ខាសាលាចំនួន ៣លើកផងដែរ ដែលលើកទី១ គឺសិក្ខាសាលាស្ដីអំពីការស្វែងយល់អំពីខ្លួនឯង និងការងារ, លើកទី២ គឺសិក្ខាសាលាស្តីអំពីការកសាងទំនុកចិត្តខ្លួនឯង និងទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធិភាព និងលើកទី៣ គឺសិក្ខាសាលាស្ដីអំពីតម្រង់ទិស និងស្វែងយល់ពីអាជីពការងារ។

លោកជំទាវ ឌិត នីតា ប្រធានកម្មវិធីតម្រង់ទិសការងារ និងអាជីព បានថ្លែងកោតសរសើរចំពោះក្រុមការងារនៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានសហការរៀបចំកម្មវិធីបានយ៉ាងល្អប្រសើរ ហើយសមាជិកាសកម្មសាខាខេត្តកំពតទាំង ៥០នាក់ ក៏មានភាពក្លាហាននិងទទួលបានចំណេះដឹងថ្មីៗបន្ថែមពីវាគ្មិនល្អក្នុងកម្មវិធីផងដែរ។

លោកជំទាវ ឌិត នីតា  ក៏បានជំរុញឱ្យសមាជិកាសកម្មទាំងអស់ ចូលរួមយកចិត្តទុកដាក់អោយបានខ្លាំងក្នុងសិក្ខាសាលាស្វែងយល់ពីខ្លួនឯង និងប្រឹងចាប់យកការចែករំលែកបទពិសោធន៍ និងទ្រឹស្តីរបស់វាគ្មិនកិត្តិយស ព្រមទាំងបំផុសជាសំនួរអោយបានច្រើនដើម្បីទទួលបាននូវចំណេះដឹងល្អៗបន្ថែមពីសិក្ខាសាលារបស់យើង។

លោកជំទាវ ឌិត នីតា ប្រធានកម្មវិធីបានបន្តឱ្យដឹងទៀតថា ការដែលសមាជិកាទាំងអស់ទទួលបាននូវការបណ្តុះបណ្តាលផ្សេងៗ ក៏ដូចជាបទពិសោធន៍ល្អៗនាពេលកន្លងមកគឺក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាសំដៅលើការលើកកម្ពស់ដល់កុមារី យុវតី និងស្រី្តក្នុងការទទួលបានការអប់រំអោយបានកាន់តែខ្ពស់និងបានកាន់តែប្រសើរបន្ថែមទៀត។ (សឹង រ៉ាត់)