2025-03-14 11:13
86

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានគាំទ្រសំណើរបស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែនដែលជាគោលការណ៍ ប៉ុន្តែលោក ពូទីន បានសូមឲ្យមានការបំភ្លឺ រួមនឹងលក្ខខណ្ឌមួយចំនួនចំពោះបទឈប់បាញ់នេះ ដែលនេះហាក់ដូចជាសញ្ញាមួយដែលបង្ហាញឲ្យដឹងថា វាប្រៀបដូចជាការបដិសេធនៃការបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស។

ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2022 កន្លងមកនេះ បានធ្វើឱ្យមនុស្សរាប់សែននាក់បានស្លាប់ និងរបួស ប្រជាជនរាប់លាននាក់ត្រូវបានជម្លៀស ធ្វើឲ្យទីក្រុងដែលមានភាពស៊ីវិល័យប្រែក្លាយទៅជាជាគំនរបាក់បែក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ខ្លាំងបំផុតអស់ជាច្រើនទសវត្សរ៍រវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។ 

ជុំវិញនៃការឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានហៅការឈ្លានពានឆ្នាំ 2022 របស់ខ្លួនថាជា "ប្រតិបត្តិការយោធាពិសេស" ដែលរៀបចំឡើងដើម្បី "បំផ្លាញ" អ៊ុយក្រែននិងបញ្ឈប់ការពង្រីកអង្គការណាតូ។

លោក Trump បាននិយាយថា លោក Steve Witkoff បេសកជនពិសេសរបស់គាត់ បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយប្រជាជនរុស្ស៊ីនៅទីក្រុងមូស្គូ លើសំណើរបស់សហរដ្ឋអាមេរិក ដែលទីក្រុង Kyiv បានយល់ព្រមរួចហើយ។ 

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានបន្ថែមថា ការពិភាក្សាទាំងនោះនៅថ្ងៃព្រហស្បតិ៍នឹងបង្ហាញថាតើក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចព្រមព្រៀងមួយឬអត់។ 

ផ្ទុយពីនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បែរជាបាននិយាយថា លោកពូទីនកំពុងរៀបចំដើម្បីបដិសេធសំណើបទឈប់បាញ់ ប៉ុន្តែមានការភ័យខ្លាចក្នុងការប្រាប់លោក Trump ។