2025-03-15 14:02
89

ក្រុងគែរ/ឌូបៃ៖ ក្រុមហាម៉ាស់បាននិយាយនៅថ្ងៃសុក្រថា ខ្លួនបានយល់ព្រមដោះលែងជនជាតិអាមេរិក-អ៊ីស្រាអែលពីររូប ប្រសិនបើអ៊ីស្រាអែលចាប់ផ្តើមដំណាក់កាលបន្ទាប់នៃកិច្ចចរចាបទឈប់បាញ់ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ ដែលអ៊ីស្រាអែលធ្លាប់បានចោទប្រកាន់ថាជា "សង្រ្គាមផ្លូវចិត្ត"។

ក្រុមហាម៉ាស់បាននិយាយថា ខ្លួនបានផ្តល់ការផ្តល់ជូនដើម្បីដោះលែងជនជាតិដើម New Jersey Edan Alexander ដែលជាទាហានអាយុ 21 ឆ្នាំនៅក្នុងជួរកងទ័ពអ៊ីស្រាអែល បន្ទាប់ពីទទួលបានសំណើពីអ្នកសម្រុះសម្រួល សម្រាប់ការចរចាលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាដ៏ធំចាប់តាំងពីថ្ងៃទី 19 ខែមករា កន្លងទៅ។

ចាប់តាំងពីដំណាក់កាលដំបូងនៃបទឈប់បាញ់បណ្តោះអាសន្ន បានផុតកំណត់នៅថ្ងៃទី 2 ខែមីនា កន្លងទៅនេះ អ៊ីស្រាអែលបានច្រានចោលការបើកកិច្ចចរចាដំណាក់កាលទីពីរ ដែលនឹងតម្រូវឱ្យមានការចរចាលើការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ ដែលជាតម្រូវការចម្បងរបស់ក្រុមហាម៉ាស។
 
ទន្ទឹមនឹងនេះអ៊ីស្រាអែលនិយាយថា ខ្លួនចង់បន្តដំណាក់កាលទីមួយបណ្តោះអាសន្ននៃបទឈប់បាញ់ ដែលជាសំណើគាំទ្រដោយបេសកជនអាមេរិក Steve Witkoff ។ 

ក្រុមហាម៉ាស់និយាយថា ខ្លួននឹងបន្តដោះលែងចំណាប់ខ្មាំងវិញតែក្រោមដំណាក់កាលទីពីរប៉ុណ្ណោះ។ 

ក្នុងនោះអ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាចាប់តាំងពីដំណាក់កាលទីមួយ នៃបទឈប់បាញ់បានផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមដំណាក់កាលទីពីរនៅថ្ងៃទី 2 ខែមីនា។

សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប បាននិងកំពុងព្យាយាមបង្រួបបង្រួមភាពខុសគ្នារវាងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងអ៊ីស្រាអែល ដើម្បីចាប់ផ្តើមការចរចាឡើងវិញដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់នៅហ្គាហ្សា និងលុបបំបាត់ការបិទផ្លូវ។ 

គួរបញ្ជាក់ថា សង្គ្រាមបានចាប់ផ្តើមនៅពេលដែលក្រុមហាម៉ាស់បានធ្វើការវាយឆ្មក់ឆ្លងព្រំដែនចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023  ដោយបានសម្លាប់មនុស្សចំនួន 1,200 នាក់ និងចាប់ចំណាប់ខ្មាំងចំនួន 251 នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែលដែលបានបញ្ជាក់។

ហើយចំពោះការវាយប្រហារជាបន្តបន្ទាប់ របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 48,000 នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលហ្គាហ្សាបានបញ្ជាក់ និងបានកាត់បន្ថយទឹកដីភាគច្រើនទៅជាកម្ទេចថ្មផងដែរ។