
អាមេរិកបានបណ្ដេញឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំទីក្រុងវ៉ាស៊ីនតោន ដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយថា លោកមិនត្រូវបានស្វាគមន៍ក្នុងប្រទេសដ៏អស្ចារ្យរបស់យើងទៀតទេ។
នៅក្នុងការបង្ហោះនៅលើ X លោក Rubio បានចោទប្រកាន់ឯកអគ្គរដ្ឋទូត Ebrahim Rasool ថាស្អប់អាមេរិក និងប្រធានាធិបតី Donald Trump។
លោកបានពណ៌នាថាលោកជាអ្នកនយោបាយដែលរើសអើងជាតិសាសន៍ ដោយបន្ថែមថា “យើងគ្មានអ្វីត្រូវពិភាក្សាជាមួយគាត់ទេ”។
ចំណាត់ការនេះ គឺកំពុងតែបានធ្វើឲ្យមានភាពនូវតានតឹងកើនឡើងរវាងប្រទេសទាំងពីរពោលគឺ អាហ្វ្រិកខាងត្បូង និងអាមេរិក។
មិនត្រឹមតែប៉ុណ្ណោះចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូងកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីលោក Trump ឡើងកាន់តំណែង និងដោយសារតែមាននូវហេតុការណ៍ខាងលើបានកើតឡើងផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីខែមុន ដែលបានបង្កកជំនួយដល់អាហ្វ្រិកខាងត្បូង។
ហើយបទបញ្ជានេះសំដៅលើ "សកម្មភាពដ៏អាក្រក់" ដោយអាហ្រ្វិកខាងត្បូងបានលើកឡើងថាការបង្កកជំនួយនេះគឺជា "ការរើសអើងជាតិសាសន៍ដោយអយុត្តិធម៌" ប្រឆាំងនឹងជនជាតិស្បែកសជនជាតិអាហ្រ្វិក ។

